ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​បាត់ដំបង ៧នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​បាត់ដំបង ៧នាក់ ករណី​គ្រឿងញៀន

 បាត់ដំបង ៖ កាលពី​ថ្ងៃទី២៣ មករា ២០១៧ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-ស្រី​សរុប​ចំនួន៧នាក់ រួមទាំង​រឹបអូស​បាន​វត្ថុតាង​មួយចំនួនធំ​ផង។

កិច្ចប្រតិបត្តិការ​នោះបាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​នៅក្នុង​ក្រុង​បាត់ដំបង​ចំនួន២លើក និង​នៅក្នុង​ស្រុក​កំរៀង​ចំនួន១លើក ។ លើក​ទី១-នៅ​ម៉ោង១១ថ្ងៃត្រង់​ថ្ងៃទី២៣ មករា កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​បង្ក្រាប​ក្រុម​ជូ​ញ​ដូរ​ថ្នាំញៀន​នៅក្នុង​ស្ថានីយ​រថភ្លើង ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ១-ឈ្មោះ​ស្រី អូន ហៅ​មុំ ភេទ​ស្រី អាយុ៤៥ឆ្នាំ ២-ឈ្មោ​រាជ ស្រី​នុត ភេទ​ស្រី អាយុ២៧ឆ្នាំ បំរើការ​នៅ​ខារ៉ាអូខេ ព្រី​ន​សេស ៣-ឈ្មោះ​ម៉ៅ ឡុង ភេទ​ប្រុស អាយុ១៧ឆ្នាំ និង៤-ឈ្មោះ​ផល សា​វ័​ន្ត ភេទ​ប្រុស អាយុ១៧ឆ្នាំ ។ ជាមួយនឹង​ការឃាត់ខ្លួន សមត្ថកិច្ច​រឹបអូស​បាន​នូវ​ថ្នាំញៀន​មេ​តំ​ហ្វេ​តាម​មីន​ICE(ម៉ា​ទឹកកក)ចំនួន១កញ្ចប់ និង​សម្ភារៈប្រើប្រាស​ថ្នាំញៀន​មួយចំនួនទៀត។

លើក​ទី១មិនទាន់​បញ្ចប់​ផង កិច្ចប្រតិបត្តិការ​លើក​ទី២ ក៏បាន​ចាប់ផ្ដើម​នៅ​ម៉ោង១២ថ្ងៃត្រង់​ថ្ងៃ​ដដែល កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​ចុះបង្ក្រាប​នៅ​ចំនុច​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​អូន គឹមហុង ហៅ​ពុត ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ ។

ជាមួយនឹង​ការឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​នូវ​វត្ថុតាង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ICE(ម៉ា​ទឹកកក)ចំនួន៥កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន១ ដាវ​សាមូរ៉ៃ​ចំនួន៥ដើម សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស​ថ្នាំញៀន​មួយចំនួន​ផង។

ដោយឡែក​ការបង្ក្រាប​លើក​ទី៣វិញ បានធ្វើ​ឡើង​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំរៀង នៅវេលា​ម៉ោង០១ និង៣០នាទី​រសៀល​ថ្ងៃ​ដដែល​នេះដែរ នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ។ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន២នាក់ ១ឈ្មោះ​ផាន ភា ប្រុស​អាយុ២៣ឆ្នាំ និង២ឈ្មោះ​លី ណា​រិ​ទ្ធ ប្រុស​អាយុ២២ឆ្នាំ​ដែល​រស់នៅ​ភូមិ ឃុំ​ខាងលើ។ កិច្ចប្រតិបត្តិការ​នេះ​មន្ត្រី​ជំនាញ​រឹបអូស​បាន​នូវ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ICE(ម៉ា​ទឹកកក)ចំនួន៣កញ្ចប់ និង​សម្ភារៈប្រើប្រាស​ថ្នាំញៀន​ផង៕

bb575922-5a9b-4b91-b6dc-ec8c0bea5eb3 cb2110ff-a374-435e-9644-6ede0cb8ca3f e1d55bd5-1717-4a25-847b-4466dceb8870

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya