ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ព្រះរាជអាជ្ញារង​នៃ​អ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​ទឹកប្រាក់​ជិត១ម៉ឺន​ដុល្លា

បុរស​ម្នាក់ ព្រះរាជអាជ្ញារង​នៃ​អ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​ទឹកប្រាក់​ជិត១ម៉ឺន​ដុល្លា

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី២៣ មករា ឆ្នាំ២០១៧ បុរស​ម្នាក់​ត្រូវបាន​ព្រះរាជអាជ្ញារង​នៃ​អ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ។

បុរស​នេះ​ឈ្មោះ​ឡុង គឹម​ហេន អាយុ៣៧ឆ្នាំ ។ បទល្មើស​ខាងលើនេះ ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​មួយ​នាំខ្លួន​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​លើ​បណ្តឹង​រំលោភ​ទំនុកចិត្ត ដែល​ពាក់ព័ន្ធ​ទឹកប្រាក់​ជិត១ម៉ឺន​ដុល្លារ​អាមេរិក ។

ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ទំនង​មិន​ត្រូវរ៉ូវ​គ្នា បានជា​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ បញ្ជូនទៅ​ស្ថាប័ន​អយ្យការ ចាត់ការ​តាម​នីតិវិធី ។ បុរស​ជាប់​សង្ស័យ ត្រូវបាន​តំណាង​អយ្យការ ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ និង​តម្រូវឱ្យ​នាំ​ទៅខាង​ចៅក្រម​ស៊ើបសួរ នៅ​ព្រឹក​ថ្ងៃទី២៤ មករា នេះ​ទៀត ដើម្បីឱ្យ​ចៅក្រម​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន ៕

5f246cc5-5b3e-473e-a861-d846663d6437

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya