ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង​ប្រហែល ១៨ និង២០នាទី កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​សង្ស័យ ០១នាក់​ជាក់ស្ដែង ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ ៥៣ ផ្លូវ ៣៣៦ (ច្រក​ធ្យូង ) ក្រុ​ុ​ម​ទី២៨ ភូមិ១០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ -ឈ្មោះ ឡេង គឹម​ឡុង ហៅ​ឡុង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ ៤៣Z (បន្ទប់​លេខ៧) ផ្លូវ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត ភូមិ​ស្នាយ​អ​ន្ទ​រ ស្រុក​ពារាំង ខេត្តព្រៃវែង ។

វត្ថុតាង​ចាប់យក​រួមមាន : ក្រាម​ពណ៌​ស​ថ្លា​ចំនួន១០ កញ្ចប់​តូច ( សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក ) ទូរស័ព្ទ​មួយគ្រឿង​ម៉ាក Nokia 1280 ពណ៌​ខ្មៅ ស៊ីម​លេខ 081 989 194 កាបូប​លុយ​ពណ៌​សូកូឡា​មួយ មាន​លុយ​ខ្មែរ​ចំនួន១០០.០០០រៀល ។

នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ នោ​វេលា​ម៉ោង​ប្រហែល ៦និង២០នាទី​ល្ងាច​ថ្ងៃទី២៣ខែមករា​ឆ្នាំ ២០១៧ កំលាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ល្បាត​ការ ពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ពេលមកដល់​ចំណុច​មុខផ្ទះ​លេខ៥៣ (ច្រក​ធ្យូង ) ផ្លូវ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក បានឃើញ​ជន សង្ស័យ០១នាក់​ឈ្មោះ ឡេង គឹម​ឡុង កំពុង​ឈរ​លក់​គ្រឿងញៀន ពេលនោះ​កំលាំង​យើង​ក៏​ឃាត់​ត្រួតពិនិត្យ ក៏​ឃើញ​ក្រាម​ពណ៌​ស​ថ្លា ចំនួន១០កញ្ចប់​តូច លាក់​នៅក្នុង​ក្រដាសប្រាក់៥០០រៀល បិទ​ស្កុ​ត​បត់​ជា​ពីរ នៅក្នុង​ហោប៉ៅ​ខោ​ខាងក្រោយ ភ្លាមនោះ​កំលាំង​យើង​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួម​និង វត្ថុតាង​ជាក់ស្ដែង បញ្ជូនមក​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ តែម្ដង៕IMG_4733

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya