ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » សាក​កម្លាំង​ម៉ូតូ​គ្នា បណ្តាលអោយ​អ្នកបើក​ទាំងសងខាងរ​ង​បួស​ធ្ងន់​ម្នាក់ ស្រាល២នាក់

សាក​កម្លាំង​ម៉ូតូ​គ្នា បណ្តាលអោយ​អ្នកបើក​ទាំងសងខាងរ​ង​បួស​ធ្ងន់​ម្នាក់ ស្រាល២នាក់

 

ខេត្តកំពត៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កាលពី​វេលា​ម៉ោង២០និង២០នាទី​យប់​ថ្ងៃទី២៣ខែមករា​ឆ្នាំ២០១៧ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​បង្កឡើង​ដោយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា បណ្តាលអោយ​អ្នកបើក​ទាំងសងខាង​ទទួលរង​បួស​ធ្ងន់​ម្នាក់​ស្រាល២នាក់ នៅ​ទល់មុខ​ដេប៉ូ​ឈើ​ជិត​ផ្សារ​ធំ​សាមគ្គី​ខេត្តកំពត ឋិត​នៅ​ភូមិ​កំពង់បាយ សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត។

គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​ដើមហេតុ​មកពី​ម៉ូតូ​មួយគ្រឿង​បានធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​មកពី​ទិស​ខាងលិច​មក​ទិសខាងកើត រីឯ​ម៉ូតូ​មួយគ្រឿង​ទៀត​ធ្វើដំណើរ​ឆ្លងកាត់​ពី​ត្បូង​ទៅ​ជើង​ដល់​កន្លែងកើតហេតុ​បាន​បុក​គ្នា​ទាំង​កំរោល​ខ្ទាត​ទៅលើ​ចិញ្ចើមផ្លូវ​ដួល​ទាំងសងខាង។ម៉ូតូ​ដែល​បង្ក​គ្រោះថ្នាក់ ម៉ាក​ហុងដា​សេ១២៥សារី២០១៥បើកបរ​ដោយ​ឈ្មោះ​ចាន់ ដា​លី ភេទ​ប្រុស​អាយុ២២ឆ្នាំ​ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងជើង​ក្រុង​កំពត ខេត្តកំពត។

ចំណែក​បុរសរងគ្រោះ២នាក់​ទៀត​ទី១ឈ្មោះ ចាន់ ភេទ​ប្រុស​អាយុ១៩ឆ្នាំ​ស្រុកកំណើត​ខេត្តកណ្តាល បានទទួល​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង។ទី២ឈ្មោះ​ឈុន ប៊​ន ភេទ​ប្រុស​អាយុ៣៥ ជា​អ្នកបើកបរ​ទទួលរង​លើ​ចិញ្ចើម​ឆ្វេង។អ្នក​ទាំងពីរ​បើកបរ​ម៉ូតូ​អាស​ង់​សេរី​ឆ្នាំ២០១៣ក្នុងទិសដៅ​ពី​លិចទៅ​កើត ៕

IMG-20170124-WA0028 IMG-20170124-WA0029 IMG-20170124-WA0034 IMG-20170124-WA0036

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya