ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សុំ​នាង​ថើប១ខ្សឺត នាង​មិនទាន់បាន​ឆ្លើយ​ផង ស្រាប់តែ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​របស់​នាង​បម្រុង​រត់គេចខ្លួន ប្រជាពលរដ្ឋ​ដេញចាប់បាន​វាយ

សុំ​នាង​ថើប១ខ្សឺត នាង​មិនទាន់បាន​ឆ្លើយ​ផង ស្រាប់តែ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​របស់​នាង​បម្រុង​រត់គេចខ្លួន ប្រជាពលរដ្ឋ​ដេញចាប់បាន​វាយ

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៩ និង៣០នាទី​យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ជិត​ផ្សារ​ទួល​ពង្រ ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​វ័យក្មេង​ម្នាក់​ខណៈ​កំពុង​ដើរ​តែម្នាក់ឯង ស្រាប់តែ​បុរស​ម្នា​ក់បាន​ដើរមក​តាម​ក្រោយ​ហើយ​សុំ​នាង​ថើប១ខ្សឺត នាង​មិនទាន់បាន​ឆ្លើយ​ផង ស្រាប់តែ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​របស់​នាង​បម្រុង​រត់គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ដេញចាប់បាន​វាយ​ឡើង​ទ្រម ។ ជនសង្ស័យ​ឈ្មោះ ណែម សុន​លី ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរប​ជាងដែក ស្នាក់នៅ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នារី​វ័យក្មេង​រងគ្រោះ​ឈ្មោះ ឆន ស្រីមុំ អាយុ១៧ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មុនពេល​កើតហេតុ​នាង​បាន​យក​ទូរស័ព្ទ​ទៅ​បញ្ចូល​ចម្រៀង​នៅក្នុង​ផ្សារ​ទួល​ពង្រ ពេល​បញ្ចូល​រួច​នាង​ក៏​ដើរ​ត្រឡប់មក​បន្ទប់​ជួល​វិញ ខណ​ដើរមក​ជិត​ដល់​បន្ទប់​ជួល​ស្រាប់តែ​បុរស​ម្នា​ក់បាន​ដើរមក​ពីក្រោយ​ហើយ​បាន​សុំ​នាង​ថើប១ខ្សឺត តែ​នាង​មិនទាន់​ទាំង​បាន​ឆ្លើយ​ផង ស្រាប់តែ​បុរស​រូបនោះ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​របស់​នាង​ហើយ​រត់ឡើង​ជិះ​ម៉ូតូ​បម្រុង​រត់គេចខ្លួន តែ​ត្រូវ​នាង​ផ្អើលឆោឡោ ហើយ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ក៏​នាំគ្នា​ដេញចាប់បាន​វាយ​ឡើង​ទ្រម​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ៕

384ceaf1-e078-4f6a-ae47-c312d3cee267 e0a9eb9c-00ea-4d95-936e-5d78bac39dde

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya