ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​ឡើង​ចំណោត​បន្តិច​ក្នុង​ល្បឿន​លឿន មក​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល​អូស​នឹង​ថ្នល់​បែកក្បាល​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​របួសស្រាល​ម្នាក់

ឡាន​បើក​ឡើង​ចំណោត​បន្តិច​ក្នុង​ល្បឿន​លឿន មក​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល​អូស​នឹង​ថ្នល់​បែកក្បាល​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​របួសស្រាល​ម្នាក់

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១០យប់​ថ្ងៃទី២៣ មករា ឆ្នាំ២០១៧ ស្ថិតនៅ​ក្បែរ​ផ្សារ​ឯករាជ្យ១ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាកសព​ជនរងគ្រោះ ត្រូវគេ​ស្គាល់ឈ្មោះ​ធី ច​ន្ធូ ភេទ​ប្រុស អាយុ១៩ឆ្នាំ ជាជាង​ជួសជុល​ម៉ូ​ទ័​រ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​គង​ជ័យ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​កំពង់ចាម 1D-5808 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក Lexus RX300 ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បើក​ដោយ ជនជាតិ​ចិន រត់​បាត់ស្រមោល ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​មាន​គ្នា៣នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង​ធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ចំណែក​រថយន្ត​បង្ក​ឡិច​ស៊ី​ស RX 300 បើក​ចេញពី​ផ្លូវ​បេតុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយសារតែ​ផ្លូវ​រាង​ចំណោទ​បន្តិច​ធ្វើ​ឲ្យ​រថយន្ត​បន្ថែម​ល្បឿន​លឿន​បើក​ចេញមក​ធ្វើ​ឲ្យ​ម៉ូតូ​គេច​មិនទាន់បាន​ទាក់​ដៃចង្កូត​រថយន្ត​ដួល​អូ​ល​អូស​នឹង​ថ្នល់​បែកក្បាល​ស្លាប់​អ្នកបើក​ម៉ូតូ ចំណែក​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់​ម្នាក់​និង​ម្នាក់ទៀត​របួសស្រាល រីឯ​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ​អ្នកដើរ​តាមផ្លូវ​រងរបួស​ស្រាល រីឯ​រថយន្ត​បង្ក​បើក​រត់​បាត់ស្រមោល ។

បន្ទាប់ពី​កើតហេតុ សាច់ញាតិ​ជនរងគ្រោះ​បា​នរក​រថយន្ត​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ខណៈពេល​រថយន្ត​ដឹក​សព​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​សហជីព​បាន​តាំងខ្លួន​ជា​នគរបាល ទៅ​និយាយ​ចរចា​ជាមួយ​រថយន្ត​ដឹក​សព បែរជា​ឈ្លោះប្រកែក​គ្នា​ជាមួយ​ខាង​រថយន្ត​ដឹក​សព រហូត​ឈានដល់​ការ​វាយតប់​ទៅវិញទៅមក រងរបួស​ស្រាល​រៀងខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ប្រាវ​ទៀត រវាង​អ្នកបើករថយន្ត​ដឹក​សព និង​ខាង​សហជីព​នោះ ។

ឈ្លោះប្រកែក​គ្នា​ចប់​ហើយ សាច់ញាតិ​ជនរងគ្រោះ​បាន​តថ្លៃ​ជាមួយ​រថយន្ត​ដឹក​សព​និយាយ​ចរចា​គ្នា​ត្រូវ​ហើយ ស្រាប់តែ​បុរស​ខាងលើ​រារាំង​មិន​ចង់​ឲ្យ​រថយន្ត​ដឹក​សព​ចេញទៅ​ស្រុកកំណើត​ទៀត ដោយ​លើក​ហេតុផល​ថា ចង់​ឲ្យ​រថយន្ត​ដឹក​សព​ក្នុងតម្លៃ​ធូរ​ថ្លៃ​បន្តិច ៕

619ab8f5-2f98-4740-a1c5-e91732061af2 07940c2e-7630-453d-9624-8606c8f683fe 633863f6-f478-490f-9a07-8e99e4dab713 fe9b98ee-cca3-4df8-9b94-05dbfc10a3ee

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya