ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ម្នាក់ ករណី​គ្រឿងញៀន

កណ្តាល៖ កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​លេខ១ក ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង ខេ​ត្ក​ណ្ដា​ល ។ ជនសង្ស័យ​ឈ្មោះ ហេង សេង​មុយ​ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ-ឃុំ កើតហេតុ​ខាងលើ។

មុនពេល​ឃាត់ខ្លួន ជនសង្ស័យ ដោយ​លោក​ទទួល​ការណែនាំ ពី​លោក​មេបញ្ជាការ ខេត្តកណ្តាល ឲ្យ​កម្លាំង​នៅតាម បណ្តា​ស្រុក​ខិតខំ យកចិត្តទុកដាក់ ពង្រឹង​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ទើប​លោក​បាន​ដឹកនាំ​កម្លាំង តែងតែ​ចុះ​ល្បាត​ជាប្រចាំ មិន​ថា​ថ្ងៃ ឬ​យប់​នោះទេ លុះ​ល្បា​ត់ ដល់​ចំណុចកើតហេតុ បាន​ប្រទះឃើញ មុខសញ្ញា​ខាងលើ កំពុងតែ​ធ្វើ​សកម្មភាព ចែកចាយ​គ្រឿងញៀន កម្លាំង​ហៅ​ដើម្បី​ត្រួតពិនិត្យ ពេលនោះ​ជនសង្ស័យ បានដឹងខ្លួន​ស្ទុះ ជិះ​ម៉ូតូ​រត់គេច និង​បោះ​ថ្នាំ​ចោល ពេលនោះ​កម្លាំង បាន​ដេញ​រួច​ក៏​ឃាត់ខ្លួន ជនសង្ស័យ​ព្រមទាំង ថ្នាំញៀន (ម៉ា​ទឹកកក) ចំនួន ២កញ្ចប់​ធំ ទំលាក់ចោល​នៅ​ដី ។

ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​លាក់​គ្រឿងញៀន ក្នុង​ក្បាល​ម៉ូតូ​របស់ខ្លួន ៣កញ្ចប់​តូច​ទៀត រួច​ពិនិត្យ​ក្នុង​ក្បាល​ម៉ូតូ ជនសង្ស័យ​រកឃើញ ជាក់ស្តែង​ចំនួន ៣កញ្ចប់​ទៀត​មែន រួច​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ ទៅតាម​ផ្លូវច្បាប់៕

1109

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya