ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង អាជ្ញាធរ​តម្រូវអោយ​បម្លាស់​ទី​ទៅ​រស់​នៅលើ​ទីតាំង​ថ្មី ផ្ទុះ​ការ​តវា២ថ្ងៃជាប់ៗ ព្រោះ​គ្មាន​លុយ​ទិញ(ដោះដូរ)

ពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង អាជ្ញាធរ​តម្រូវអោយ​បម្លាស់​ទី​ទៅ​រស់​នៅលើ​ទីតាំង​ថ្មី ផ្ទុះ​ការ​តវា២ថ្ងៃជាប់ៗ ព្រោះ​គ្មាន​លុយ​ទិញ(ដោះដូរ)

កំពង់ឆ្នាំង៖កាលពី​វេលា​រសៀល​ថ្ងៃទី២៣ មករា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋ នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​ខេត្តកំពង់ឆ្នាំង​ចំនួន២១០ គ្រួសារ​ស្មើនឹង ២៥២នាក់ បាន​លើកគ្នា​មក​តវា នៅមុខ​អធិការដ្ឋាន​នគ​បាល ក្រុង​កំពង់ឆ្នាំង ក្នុង​គោលបំណង​សុំ​ឲ្យ អាជ្ញាធរខេត្ត ជួយ​ដោះស្រាយ ឲ្យ​បាន​ត្រឹមត្រូវ ក្នុងការ​បន្លាស់​ទី​មកកាន់​ទីតាំង​ថ្មី ដោយសារ​ទីតាំង​ចាស់​នៅតាម​ច្រាំងទន្លេរ​ផ្សា​ក្រោម​ដែល​ពលរដ្ឋ​រស់​កន្លង​មក អាជ្ញាធរខេត្ត​ត្រូវយក​ធ្វើការ​អភិវឌ្ឍន៍ តំបន់​នោះ​អោយ​ក្លាយជា​តំបន់​ទេសចរណ៍ ។

-ពលរដ្ឋ​បា​លើកឡើង​បញ្ជាក់ថា ការផ្លាស់ប្តូរ​លំនៅដ្ឋាន​នេះ អាជ្ញាធរ​ក្រុង​ខេត្ត មិន​គួរអោយ​ពួកគាត់​ទៅ​ទិញ​ដី​ថ្មី​ដើម្បី​សាងសង់​លំនៅដ្ឋាន​ថ្មី​នោះទេ​ព្រោះ​អាជ្ញាធរ បាន​ដកហូតយក​ដី​របស់​ពួកគាត់​យកទៅ​ធ្វើការ​អភិវឌ្ឍ​ន៍​តំបន់​ទេសចរ​ណ៍ហើយ​នោះ គួរណា​តែ​ផ្ដល់​ដី​អោយ​ពួកគាត់​បាន​សាងសង់​លំនៅដ្ឋាន​រស់នៅ​អោយបាន​សមរម្យ​វិញ(ដោះដូរ) ម្យ៉ាងទៀត​អាជ្ញាធរ បាន​សន្យា​ជួយ​ចេញថ្លៃ​រុះរើ​ផ្ទះ តាម​ទំហំ​ផ្ទះ​ធំ​និង​តូច ចាប់ពី៤០០ ដុល្លារ រហូតដល់១៣០០ ដុល្លារ ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​រស់នៅ​ថ្មី​នោះ​អាជ្ញារ​បាន​តម្រូវអោយ​ប្រជាពលរដ្ឋ គឺ​ត្រូវ​ទិញ​ដោយ​បានអោយ​ប្រជាពលរដ្ឋ​បង់​រំ​លោះ រយៈពេល៣ឆ្នាំ ក្នុងតម្លៃ៣៤០០ដុល្លារ ក្នុង១ប្លង់​ផ្ទះល្វែង(៥ម៉ គុណ២០ម៉)ហើយ​កន្លែង​ថ្មី​នេះ​មាន​ចំងាយ១២០០ម៉ែត្រ​ពី​ច្រាំងទន្លេរ​ដែលជា​ទីតាំង​ចាស់។

-ពលរដ្ឋ​បញ្ជាក់​ផងដែរ​ថា​ក្នុងការ​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ទៅកាន់​ទីតាំង​ថ្មី​នេះ ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត ដោយ​ទទួលបាន​ដី​សាងសង់​លំនៅដ្ឋាន​ថ្មី ដែល​មិន​ប្រឈម​និង​គ្រោះថ្នាក់ ប៉ុន្តែ​ពួកគាត់​មិនមាន​លុយ​ទិញ​ដី​បង់​រំ​លោះ​នោះឡើយ ដូច្នេះហើយ​បានជា​ប្រជាពលរដ្ឋ​ទាំងនោះ សំណូមពរ​ចំពោះ​សម្តេច តេ​ជោ ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹ​ត​បណ្ឌិត​ជួយ​អន្តរាគមន៍​ឬ​ជួយ​ឧបត្ថម​នូវ ថវិការ​សម្រាប់​ទិញ​ដី​បង់​រំ​លោះ​នោះ ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ប្រឆាំង​និង​ការអភិវឌ្ឍន៍​របស់​ខេត្ត​ទេ តែ​សូម​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ៕

16114789_366085527101788_7041107275562452630_n 16142383_366086000435074_13215743231560598_n 16265955_366085877101753_3264836085848712044_n 16266308_366086080435066_5422242592819936185_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya