ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​មន្ត្រី​យោធា​អាង​ស្បែក​ឈ្មោះលឿងសុ​វាតហៅ​អា​ថា​ន់ ( ង្វៀងយាំង​ថា​ន់ )និង​ជា​អ្នក​រត់ការ​បទល្មើសប៉ុនប៉ង​មនុស្សឃាត​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃកាលពី​ថ្ងៃទី២ខែ១២ឆ្នាំ២០១៦

ធ្លាយ​រឿង​មន្ត្រី​យោធា​អាង​ស្បែក​ឈ្មោះលឿងសុ​វាតហៅ​អា​ថា​ន់ ( ង្វៀងយាំង​ថា​ន់ )និង​ជា​អ្នក​រត់ការ​បទល្មើសប៉ុនប៉ង​មនុស្សឃាត​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃកាលពី​ថ្ងៃទី២ខែ១២ឆ្នាំ២០១៦

16216014_700888586751156_2133000345_n
កំពង់ឆ្នាំង៖ គណ:កម្ម​ការអន្តរក្រសួងដែល​ដឹកនាំ​ង​ដោយរដ្ឋមន្ត្រីវ៉េងសុខុនគួរតែ​ស្រាវជ្រាវ​វែកមុខ​ដើម្បី​ធ្វើការ​ចាប់ខ្លួន​មនុស្ស៥នាក់ដែលជា​អ្នក​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិក្នុង​បឹង​ទន្លេរ​សាប​អស់​ជាច្រើន​ឆ្នាំ​មកហើយមិន​ត្រឹម​ប៉ុណ្ណោះជន​ទាំង៥នាក់​ខាងក្រោម​ថែមទាំង​បាន​គម្រាម​សម្លាប់អ្នកដទៃ​ថែមទៀត​ផងនេះ​ក៏​ជា​វិធីសាស្ត្រទុបស្កាត់​បទល្មើស​ដ៏​មាន​ប្រសិទ្ធភាពសំខាន់​គឺ​មេក្លោង​រត់​ការណ៍​បទល្មើសដែល​សុទ្ធតែជា​ជនជាតិ​វៀតណាមនេះ​ក៏​ដោយសារ​មន្ត្រី​មួយចំនួន​ឃ្លាន​លុយ​របស់​ក្រុម​ល្មើស​ខ្លាំងពេកសុខចិត្ត​បាត់បង​មនសិការ​ជាតិ​របស់ខ្លួនលះបង់​ទ្រព្យសម្បត្តិ​ជាតិដែល​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ជាង១៤លានអ្នក​ក្នុងប្រទេសថ្នូរ​និង​ប្រាក់​តិចតួច។

-ប្រសិនបើ​មនុស្ស​ទាំង៥នាក់​នោះមិនទាន់​ត្រូវបាន​ចាប់ខ្លួន​ទេនោះ​ប្រជាពលរដ្ឋ​គ្មាន​សង្ឃឹមថាបទ​លើ្ម​ស​នេសាទ​ត្រួវបាន​ថយ​ឡើយដោយហេតុថាមនុស្ស​ទាំង៥នាក់​នេះគឺ​មានការ​ត្រូវរ៉ូវ​ជាមួយនិង​ជំនាញ​និង​សមត្ថកិច្ចមួយចំនួន​ក្នុងការ​សូកប៉ាន់ក្រុម​នេះ​អាច​ស្ងាត់ស្ងៀម​ប​ន្ទិ​ច​នៅពេលដែលសមត្ថកិច្ច​អន្តរក្រសួងនិង​អាជ្ញាធរ​រចុះ​ធ្វើការ​ទប់ស្កាត់​ដូច​ភ្លៀងរលឹមពេលនា​ភ្លៀង​លេង​រលឹម​ពួកគេ​និង​លបលួច​ចេញ​នេសាទ​បន្តទៀត​ដោយមាន​មន្ត្រី​មួយចំនួន​ជា​អ្នក​ដេក​មើលផ្លូវ​អោយ។

-កាលពី​រដូវ​បើ​នេសាទ​ឆ្នាំ២០១៦កន្លងទៅឈ្មោះលឿងសុ​វាតហៅ​អា​ថា​ន់(ង្វៀងយាំង​ថា​ន់)ត្រូវបាន​ប្រជា​នេសាទ​ជិត៥០នាក់ប្តឹង​ពីបទ​ប៉ុនប៉ង​មនុស្ស​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ទៅកាន់​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំ​ដែល​នៅ​ជុំវិញ​បឹង​ទន្លេរ​សាបបានកើត​ទុក្ខ​មិន​សុខចិត្ត​និង​ជនជាតិ​វៀតណាម៥នាក់ក្នុងនោះ​ក៍​មានឈ្មោះលឿងសុ​វាត(ង្វៀងយាំង​ថា​ន់ )ផងដែរ។

#ឈ្មោះ​ទាំង៥មាន
១ =ឈ្មោះលនរស់នៅ​ឃុំ​កំពង់ហ្លួងស្រុក​ក្រគរខេត្តពោធិសាត់
២=ង្វៀងយាំង​យូ/ភេទ​ប្រុសជនជាតិ​វៀតណាម
3=សេងហុងហៅ​ហុង​ក្បាល​ដែក/ជនជាតិ​វៀតណាមអ្នក​ទាំង២នេះ​រស់នៅភូមិ​មាត់​ខ្លាឃុំ​អន្លង់​សំណរស្រុក​ជីក្រែង​ខេត្តសៀមរាបជា​អ្នក​អូស​យាំង​កាវ។
4=លឿងសុ​វ៉ាត(ហៅ​អា​ថា​ន់)ជនជាតិ​វៀតណាមក្លែង​ជា​ខ្មែរមាន​ឋាន:ជា​មន្ត្រី​យោធាការិយាល័យ​ក២កងទ័ពជើងគោគប្រចាំ​ប្រចាំ​ខេត្តពោធិសាត់។
5=ង្វៀងយាំង​កេជនជាតិ​វៀតណាមរស់នៅ​ភូមិចុង​កោះសង្កាត់​ផ្សារឆ្នាំងក្រុងខេត្តកំពង់ឆ្នាំង
#ដំណើររឿង

នា​រដូវ​បើក​នេសាទឆ្នាំ២០១៦ឈ្មោះ​ទាំង៥បានធ្វើ​សកម្មភាពអូស​អ៊ួ​ននិង​យាំង​កាវពេញ​ទន្លេរសុទ្ធតែ​ម៉ា​ស៊ឺនធំ(៦ម៉ា​ស៊ឺន)ធ្វើ​ឲ្យ​ដាច់​មងសន្ទូច​របស់​ប្រជាពលរដ្ឋខែ្មរ​និង​វៀតណាមដែល​បាន​នេសាទ​ក្នុង​បឹង​ទន្លេសាបនៅ​ចំណុច​មាត់​ខ្លាក្បាល​តោពាម​បាងកោះ​ក្អែកពេលដែល​ប្រជា​នេសាទ​កំបុងតែ​នេសាទ​កាណូត​អូស​អ៊ួ​ននិង​យាំង​កាវបានមក​អូស​ធ្វើ​ឲ្យ​ដាច់​មងសន្ទូច​របស់​ប្រជាពលរដ្ឋពេលដែល​ប្រជាពលរដ្ឋ​បើកកាណូត​ទៅប្រាប់​ថា(ពួក​អស់លោកបើក​អូស​ដាច់ម៉​ងសន្ទូចពួកគាត់​អស់ហើយភ្លាមនោះ​អ្នក​ទាំង៥ខាងលើបាន​យក​ចោល​មកលើ​ប្រជាពលរដ្ឋហើយ​បាន​យក​កាំបិត​ចោល​មកលើ​ប្រជាពលរដ្ឋ​ថែមទៀតដោយបាន​ស្រែក​គម្រាមថាបើ​ពួក​ឯង​អា​ហ្អែ​ង​ខ្លាំងលើ​ក្រោយ​ព​យក​អញនិង​សម្លាប់​ពួក​ហ្អែ​ងម្តងម្នាក់ៗអោយអស់ក្រោយពី​ប្រកែក​គ្នា​រួច​ពួក​ទាំង៥បាន​អូសមងសន្ទូចបន្ថែមទៀតរួច​ក៏​ទៅ​បាត់។

-ប្រជាពលរដ្ឋ​ទាំងនោះ​បានដាក់​បណ្តឹង​ចូលទៅ​កាន់​ប៉ុស្តិនគរបាល​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាបដើម្បី​ស្រាវជ្រាវ​ចាប់​ខ្ល​យ​ន​អ្នកបង្ក​ទាំង៥នាក់​ខាងលើដែល​បណ្តឹង​នេះ​ត្រូវបាន​ប្រជាពលរដ្ឋដាក់​តាំងពី​ថ្ងៃទី០២ខែ១២ឆ្នាំ២០១ថ្មីៗនេះ។

-ដូច្នេះ​ក្រសួងមហាផ្ទៃក្រសួងការពារជាតិបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថអាជ្ញាធរខេត្តនិង​គណ:កម្ម​ការ​អន្តរក្រសួងដែលមាន​ភារកិច្ចបង្ក្រាប់​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាបគួរតែ​ដាក់បទបញ្ជា​ចាប់ខ្លួន​ជនល្មើស​ទាំង៥ខាងលើដែល​រួមទាំង​មាន​មន្ត្រី​យោធាក្លែងក្លាយ​ឈ្មោះលឿងសុ​វាតផងដែរដោយបាន​ប្រើប្រាស់ឥទ្ធិពល​យោធាដើម្បី​រត់ការ​បទល្មើសនិង​ធ្វើ​សកម្មភាព​នេសាទបំផ្លាញ​សម្បត្តិ​ជាតិខ្មែរ។សូម​រងចាំតាមដានរឿង​បន្តទៀត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya