ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អ្នកឧកញ៉ា ហុង​ពី​វ បន្ថែម​ប្រាក់រង្វាន់ ដល់​ទៅ១ម៉ឺន​ដុល្លារ សម្រាប់​នរណាម្នាក់ ដែលមាន​ដំណឹង

អ្នកឧកញ៉ា ហុង​ពី​វ បន្ថែម​ប្រាក់រង្វាន់ ដល់​ទៅ១ម៉ឺន​ដុល្លារ សម្រាប់​នរណាម្នាក់ ដែលមាន​ដំណឹង

ភ្នំពេញ៖ នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នេះ​បន្ទាប់ពី​បានប្រកាស សេចក្តីជូនដំណឹង ស្វែងរក​ចាប់ខ្លួន បុរស​ម្នាក់ កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដោយបាន បញ្ជាក់ថា នឹង​ផ្តល់​ប្រាក់រង្វាន់ សម្រាប់​នរណាម្នាក់ ដែល​បាន​ផ្តល់ព័ត៌មាន រហូត​ឈានដល់​ការចាប់ខ្លួន ដោយ​ក្រុមហ៊ុន របស់​អ្នកឧកញ៉ា នឹង​ប្រគល់​ប្រាក់រង្វាន់ ចំនួន ៥០០០ដុល្លារ(ប្រាំ​ពាន់​ដុល្លារ) តែ​នៅថ្ងៃនេះ​ជាថ្មី​ម្តងទៀត អ្នកឧកញ៉ា បានប្រកាស់​សារជាថ្មី នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ ដោយបាន​បន្ថែម នៅ​ចំនួន​ទឹកប្រាក់ គុណ​នឹង​ពីរ ដែល​ទឹកប្រាក់​កើនឡើង​ដល់ ១០០០០ដុល្លារ(១០ពាន់​ដុល្លារ) សម្រាប់​ការ​ផ្តល់ដំណឹង ដល់​ក្រុមហ៊ុន រហូត​ឈានដល់ ការចាប់ខ្លួន បុគល់​ម្នាក់នេះ​បាន ។

អ្នកឧកញ៉ា ហុង​ពី​វ បានប្រកាស់​ផ្តល់ប្រាក់ រង្វាន់ ១ម៉ឺន​ដុល្លារ ដល់​នរណា ដែល​បាន​ផ្តល់ដំណឹង ពី​អតីត​បុគ្គលិក IT ក្នុង​ក្រុមហ៊ុន របស់​អ្នកឧកញ៉ា
ដោយ​ច្រើនជាង ការប្រកាស់ លើក​ទី១ ដោយមាន​ចំនួន ស្នើ​នឹង​ពីរដង នៃ​ទឹកប្រាក់​លើ​ដំបូង ។

សូម​រំ​បញ្ជាក់ថា បុរស​ម្នាក់ ដែល​អ្នកឧកញ៉ា ហុង ពី​វ បានប្រកាស់​តាម​ចាប់ខ្លួន មានឈ្មោះ តាន់ តុលា ជា​អតីត​បុគ្គលិក IT ក្នុង​ក្រុមហ៊ុន អាយុ ២៩ឆ្នាំ មាន​កម្ពស់ ១.៨០ម ដោយ​អ្នកឧកញ៉ា បាន​បញ្ជាក់ថា បុគ្គល​ម្នាក់នេះ បាន​ប្រព្រឹត្ត​នៅ​ទង្វើ​ខិលខូច ដោយបាន​លួច​យក លុយ​របស់​ក្រុមហ៊ុន​ជាច្រើន តែ​ខាង​ក្រុមហ៊ុន ក៏ដូចជា​អ្នកឧកញ៉ា មិនបាន​បញ្ជាក់ថា ចំនួន​ទឹកប្រាក់ ដែល​បុរស​ខាងលើនេះ បាន​យកទៅ​នោះ មាន​ចំនួន​ច្រើន​កម្រិតណា​នោះទេ ដោយ​គ្រាន់តែ បានបញ្ជាក់ នៅក្នុង​សេចក្តីប្រកាស លើក​ទី១ថា បុរស​ខាងលើនេះ មិន​ត្រឹមតែ​បាន​លួច​យកលុយ របស់​ក្រុមហ៊ុន​នោះទេ ព្រមទាំង បាន​យក​រថយន្ត ១គ្រឿង ម៉ាក់ Highlander ០៩ ពណ៌​ស ថែម​ទៀតផង តែ​ត្រូវបាន​ក្រុមហ៊ុន យកមក​វិញ​បាន​ហើយ ដោយឡែក​នៅតែ​ស​ម៉ី​ជន នៅ​មិនទាន់​រកឃើញ នឹង​ចេញ​មុខមក​ដោះស្រាយ ជាមួយ​ក្រុមហ៊ុន តែប៉ុណ្ណោះ ។ បើសិនជា​លោកអ្នក ដែល​បានឃើញ​វត្តមាន បុរស​ខាងលើ នៅ​ទីកន្លែង​ណា ក៏ដូចជា​កំពុង​លាក់ខ្លួន​នៅទីណា អាច​ទំនាក់ទំនង​មកកាន់ លេខ​ទូរស័ព្ទ 092 633 382, 088 8872 888៕

9c2178c3c8824f96a2ce258dfe5dd903 1097

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya