ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ គាំងបេះដូង​ស្លាប់ ពេល​បញ្ជូនមក​មន្ទីរ​ពេទ្យ

បុរស​ម្នាក់ គាំងបេះដូង​ស្លាប់ ពេល​បញ្ជូនមក​មន្ទីរ​ពេទ្យ

ព្រះសីហនុ៖ នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង បានទទួល​ពត៌មាន​ថា មាន​បុរស​ជនបរទេស1នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ។

សព​ឈ្មោះ ZHOU ZHENHUAN ភេទ ប្រុស កើត​ថ្ងៃទី 27-09-1983 ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ការ​ស៊ី​ណូ LEXUS ស្ថិតនៅ​ក្រុម 27 ភូមិ 3 សង្កាត់ 3 ក្រុង-ខេត្ត​ព្រះសីហនុ កាន់​លិ​ខិ​ត្ត​ឆ្លងដែន​លេខ E 77640777 សុពលភាព ថ្ងៃទី 27-03-2026 មាន​ទិដ្ឋាការ​លេខ EI 00950194 សុពលភាព ថ្ងៃទី 04-05-2017 ។

សាក្សី​ម្នាក់ ឈ្មោះ សុខ លី ជនជាតិខ្មែរ មុខរបរ​ជា​អ្នកបកប្រែ​ភាសា ចិន បាន​ឲ្យ​ដឹងថា៖ នៅ​យប់ ថ្ងៃទី22-01-2017 ក្រុមហ៊ុន បានធ្វើ​ពិធីជប់លាង​ឲ្យ​បុគ្គលិក នៅ​ក្រុមហ៊ុន ពេលនោះ ជនរងគ្រោះ​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នោះដែរ នឹង​បាន​ហូប​ស្រារ (ស្រាក្រហម និង​ស្រា​បៀរ អស់​ជាច្រើន ដោយមាន​អាកា​រៈ​ស្រវឹង​ខ្លាំង ម៉ោង​ប្រហែលជា 22 ទៅ 23 គាត់​ក៏បាន​ចេញពី​ពិធី​ទៅ​បន្ទប់​ស្នាក់នៅ រហូតដល់​ម៉ោង 01,00នាទី ឈានចូល​ថ្ងៃទី 23-01-2017 មិត្ត​ភ័​ក្រ​រួម​ការងារ​ត្រឡប់​ទៅ​បន្ទប់​ស្នាក់នៅ​វិញ បានឃើញ​ជនរងគ្រោះ មាន​សភាព ស្ទះដង្ហើម ក៏បាន​នាំគ្នា​ជួយ​ធ្វើ​ចលនា​បេះដូង ហើយ​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ដើម្បី​សង្គ្រោះបន្ទាន់ តែ​មិនទាន់​ដឹក​មកដល់​ផង ជនរងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​តែម្តង ។

តាម​ការពិនិត្យ និង​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ជំ​ហ៊ាន​ដំបូង របស់​កម្លាំង​ជំនាញ និង លោក វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោតិ អនុប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា៖ ជនរងគ្រោះ ស្លាប់​ដោយ គាំងបេះដូង ហូប​ស្រារ​ច្រើនពេក  ៕

FB_IMG_1485150750891 FB_IMG_1485150754495 FB_IMG_1485150757178 FB_IMG_1485150759700

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya