ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អា​ប្តី​ហេងស៊យ! មិន​ប្រច័ណ្ឌ​ប្រពន្ធ​ទេ គឺ​ចាប់​ប្រពន្ធ​ចង​ព្យួរ​អង្វរ​សុំ​វះ​ពោះ​យក​កូនក្រក

អា​ប្តី​ហេងស៊យ! មិន​ប្រច័ណ្ឌ​ប្រពន្ធ​ទេ គឺ​ចាប់​ប្រពន្ធ​ចង​ព្យួរ​អង្វរ​សុំ​វះ​ពោះ​យក​កូនក្រក

ខេត្តកំពត ៖ រន្ធត់ចិត្ត​ចំពោះ​អំពើ​ព្រៃផ្សៃ​ដែល​បុរស​ជា​ប្តី​តិរច្ឆាន​ម្នាក់​បានធ្វើ​ទារុណកម្ម​មកលើ​ស្ត្រី​ជា​ប្រពន្ធ​គ្មាន​ក្តីមេត្តា ដោយ​ចាប់ចង​ព្យួរ​ដូច​សត្វ​ធាតុ​នៅក្រោម​ផ្ទះ ហើយ​បាន​យក​កាំបិត​មក​ច្រៀក​សម្លៀកបំពាក់​ឱ្យ​រហែក​នៅ​ខ្លួនប្រាណ​អាក្រាត មិនតែប៉ុណ្ណោះ​ប្តី​សាហាវ​នេះ​បាន​យក​ប្រេងកាត​មក​ស្រោច​ប្រុង​ដុត​ទាំង​រស់​ទៀត ដែល​ប្រភព​ខ្លះ​ថា ដោយសារតែ​ភ្លើង​ប្រចណ្ឌ​ឥត​ព្រំដែន ប៉ុន្តែ​ការពិត​ជន​សាហាវ​នេះ​ចាប់​ប្រពន្ធ​ចង​ព្យួរ​អង្វរ​សុំ​វះ​ពោះ​យក​កូនក្រក ។

តើ​ប្តី-ប្រពន្ធ​នេះ​មាន​រសជាតិ​ជីវិត​បែបណា​ពិតជា​ពិបាក​ពណ៌នា​ណាស់ គឺ​ពិតជា​ឆាកជីវិត​រងកម្ម​មួយ ។ ថ្វីបើ​ពេលនេះ​ប្តី​តិរច្ឆាន​នោះ ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​ក្តី ក៏​សាច់ញាតិ និង​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ព្រមទាំង​អ្នកភូមិ​បាន​ទទូច​សុំឱ្យ​ជន​កំណាច​នោះ​ជាប់គុក​ឱ្យ​បានយូរ​ដើម្បីឱ្យ​រាងចាល ព្រោះ​ជននេះ​បាន​គំរាមថា ពេល​ខ្លួន​ចេញពី​គុក​មកវិញ​នឹងធ្វើ​ការសង​សឹក ។

បុរស​ជា​ប្តី​ចិត្ត​តិរច្ឆាន​ម្នាក់នេះ​ឈ្មោះ អួន យន់ អាយុ៣១ឆ្នាំ នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង៦ល្ងាច​ថ្ងៃទី១៩ ខែមករា បន្ទាប់ពី​បានធ្វើ​សកម្មភាព​ដ៏​ឆ្កួត​លេលា​រួចមក ។

ស្ត្រី​រងគ្រោះ​ឈ្មោះ ពេជ្រ គិ អាយុ៣៣ឆ្នាំ នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​រៀបរាប់​ឱ្យដឹងថា ប្តី​កំណាច​នេះ បានធ្វើ​ទារុណកម្ម ខឹង​គាត់​ទៅ​ដេក​ផ្ទះ​ម្តាយ​ដោយ​ទៅ​មើល​កូន​ឈឺ តែ​ជននេះ​មិន​ស្តាប់​បាន​ចាប់​ចងដៃ​ចងជើង និង​យក​កាំបិត​វះច្រៀក​សម្លៀកបំពាក់​ដូច​គេ​ចាប់​សម្រាត​ខោអាវ អាក្រាត​ហើយ​ចាប់ចង​ព្យួរ​ស្រោច​ទឹក​ពីលើ និង​ច្រក​ទឹកអំបិល​ឱ្យ​ផឹក ព្រមទាំង​ប្រុង​ដុត​សម្លាប់​ទៀត ។ ទារុណកម្ម​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង៦ល្ងាច​ថ្ងៃទី១៩ មករា ២០១៧ ។

ស្ត្រី​រងគ្រោះ​រៀបរាប់ថា ប្តី​នេះ​ជា​ប្តី​ក្រោយ​ដែល​បាន​សែនព្រេន​ជាមួយគ្នា​បាន​រយៈពេល​តែ៣ខែ​មុននេះ​ប៉ុណ្ណោះ ។ ស្ត្រី​រងគ្រោះ ពេជ្រ គិ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា នាង​បាន​យក​បុរស​ជា​ប្តី​ក្រោយនេះ បាន​រយៈពេល៣ខែ​ប៉ុណ្ណោះ ឯ​ផ្ទះសម្បែង​ដែល​កំពុង​រស់នៅ​នេះ​ជា​ផ្ទះ​ប្តី​មុន និង​បានធ្វើ​បិទបាំង​ដោយ​ជញ្ជាំង​ស័ង្កសី​ជិត​ត្រឹមត្រូវ តែ​ត្រូវបាន​ប្តី​ក្រោយ​កំណាច​នេះ​រុះរើ​ទម្លុះទម្លាយ​ទម្លាក់ចោល​អស់ នៅសល់តែ​ដំបូល​ប៉ុណ្ណោះ ។ ស្ត្រី​រងគ្រោះ​បាន​និយាយថា កន្លងមក​ពេល​ប្តី​ផឹកស្រា​ស្រវឹង​ហើយ គឺ​តែង​ធ្វើបាប​នាង​ជា​ប្រពន្ធ​ឥតឈប់ឈរ​ទេ តែ​ក៏​មិនដែល​ប្តឹង​នគរបាល​ដែរ ។ ស្ត្រី​រងគ្រោះ​បន្តថា នៅមុន​ថ្ងៃ​ចាប់​នាង​ធ្វើបាប​នេះ ប្តី​កំណាច​បាន​អង្វរ​នាង សុំ​នាង​វះ​ពោះ​យក​កូនក្រក តែ​នាង​បាន​កុហកថា​មិនទាន់​មានកូន​ទេ ។ ស្រាប់តែ​ថ្ងៃ​បន្ទាប់​បាន​រករឿង ហើយ​នាង​ភ័យ​រត់​មក​ផ្ទះ​ម្តាយ តែ​ម្តាយ​មិន​នៅផ្ទះ​ទេ ស្រាប់តែ​ប្តី​កំណាច​នេះ​បាន​ចាប់​នាង​ចង តែ​នាង​ស្មានតែ​ប្តី​ធ្វើ​លេងសើច ។ ស្ត្រី​រូបនេះ​បាន​និយាយទៀតថា កុំ​តែ​បាន​អ្នកជិតខាង​រត់​ទៅប្តឹង​នគរបាល កុំ​អី​នាង​ពិតជា​ត្រូវ​ប្តី​កំណាច​វះ​ពោះ​សម្លាប់​ហើយ ។

ស្ត្រី​ឈ្មោះ ពេជ្រ គា អាយុ២៥ឆ្នាំ ត្រូវជា​ប្អូនស្រី បាន​អំពាវនាវ​សុំឱ្យ​ដាក់គុក​ជន​កំណាច​នេះ​ឱ្យ​បានយូរ​ឆ្នាំ ព្រោះ​អ្នកភូមិ​មានការ​ភ័យខ្លាច​ណាស់ ទោះបីជា​ជាប់​ខ្នោះដៃ​ទៅហើយ​ក្តី ក៏​ជន​កំណាច​នេះ​បាន​ស្រែក​មកកាន់​សាច់ញាតិ​ថា ពេល​គេ​ចេញពី​គុក​វិញ នឹង​សឹង​សឹក ។

លោក ម៉ោញ ចេ​វ ប្រធានភូមិ​កោះ​ត្រាច បាន​និយាយថា មនុស្ស​សាហាវ​បែបនេះ​គួរ​ដាក់គុក​ឱ្យ​បានយូរ​ឆ្នាំ ព្រោះ​អ្នកភូមិម្នាក់ៗខ្លាច​ឈ្មោះ អួន យន់​នេះ​ណាស់ ដោយសារ​រូបគេ​ធ្លាប់បាន​ជាប់គុក២ដង​ទៅហើយ ស៊ាំ​នឹង​គុក​ទៅហើយ​ពិតជា​មិន​រាងចាល សូម្បីតែ​ពាង​ដាក់​ទឹក​ផឹក​ក៏​ជននេះ​វាយ​បំផ្លាញចោល​ដែរ ។

បើតាម​ដឹង២នាក់​ប្ដី​ប្រពន្ធ​នេះ ឈ្លោះ​គ្នា​ជា​ញឹកញាប់​ណាស់ តែ​រឿង​ខ្លះ​តិចតួច​ប្រពន្ធ​មិនបាន​ប្ដឹង​ទេ ។ ស្ត្រី​រងគ្រោះ​មានកូន​ប្រុស២នាក់​ជា​កូន​ប្ដី​មុន​ដែល​បាន​ស្លាប់ចោល​ទៅ ហើយ​បាន​យកប្ដី​ក្រោយនេះ​ដែលជា​ទម្លាប់​បើ​ពេល​ផឹក​ស្រវឹង​គឺ​កាច​សាហាវ​តែម្ដង ៕

291e875f-ee29-4a5e-9936-e7e8236b88f4 72135051-5695-47cd-8821-8f39951146be c84ae97b-2f8a-48e0-a284-8d7f59ecd2be f2a84d9d-212d-4a04-b4cb-ea767c89dcb8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya