ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បង​លា​អូន​ហើយ លា​រហូត បង​ចិត្តដាច់​ណាស់

បង​លា​អូន​ហើយ លា​រហូត បង​ចិត្តដាច់​ណាស់

ខេត្តកណ្ដាល៖ កាលពី​វេលា​ម៉ោង០៥និង៤៥នាទី ថ្ងៃទី២៣មករា ឆ្នាំ២០១៧នេះ នៅ​ចំណុច​វាលស្រែ​ខាងកើត ភូមិ​ទែន ឃុំ​ដើម​ឫសី ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។ ដោយមាន​រងគ្រោះ​ម្នាក់​ឈ្មោះ​ឌុល ឈឿន ភេទ ប្រុស​អាយុ៣៩ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ កម្មករ​រោងចក្រ​កាត់ដេរ។

ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២២មករា២០១៧វេលា​ម៉ោង១៩និង១០នាទី​ជនរងគ្រោះ​បាន​ទាស់​ពាក្យសម្ដី​ជាមួយ​ប្រពន្ធ​បន្តិច​ប​ន្ទួ​ច​ពី​រឿង​ជំពាក់​លុយ​រដ្ឋ​ហើយ​ជនរងគ្រោះ​បាន​ដើរទៅ​ផឹកស្រា​នៅក្នុង​ភូមិ បាត់​រហូត​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ លុះដល់​ថ្ងៃទី២៣មករា២០១៧វេលា​ម៉ោង០៥និង៤៥នាទី ប្រព​ន្ឋ​ជនរងគ្រោះ​បាន​ដើរទៅ​បត់ជើង​នៅ​វាលស្រែ​ខាងកើត​ផ្ទះ​ចំងាយ​ប្រហែល១.០០០ម៉ែត្រ​ក៏​ឃើញ​ជនរងគ្រោះ​ចង.ក​ស្លាប់​និង​ក្រ​ម៉ា​ពណ៌​ក្រឡា​ក្រហម​ឆ្នូត​ស​ជាប់​និង​ដើម​ស្ដៅ​រួច​ប្រពន្ធ​ជនរងគ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​ហើយ​សមត្ថកិច្ច​ប៉ុស្ដិ៍​រាយការណ៍​ទៅ ផ្នែក​ជំនាញ។

ផ្នែក​ជំនាញ​សហការ​ជាមួយ​អាជ្ញាធ​មូល​រដ្ឋា​ន​និង​គ្រូពេទ្យ​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ​ឃើញថា​មាន​ស្នាម​ជាំ​ជុំវិញ​ក​ប្រវែង១៨សង្ទីម៉ែត្រ​ចង​និង​ក្រ​ម៉ា​ជាប់​និង​ដើម​ស្ដៅ ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែនហើយ​គ្មាន​ស្លាកស្នាម​ពាក់​ព័​ន្ឋ​និង​ករណី​ព្រហ្មទណ្ឌ​អ្វី​ផ្សេង​ឡើយ៕

16174661_1787362411589677_6795274497138538408_n 16174807_1787362398256345_5040265470725091603_n 16195582_1787362394923012_8200843233828988878_n 16265411_1787362418256343_303928943172064569_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya