ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ក្រសួងការពារជាតិ គួរតែ​ធ្វើការ​ស៊ើបអង្កេត​លើ​មន្ត្រី​យោធា​ម្នាក់ជា​ជនជាតិ​យួនរត់ការ​កាង​បទល្មើស​នេសាទ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ

ក្រសួងការពារជាតិ គួរតែ​ធ្វើការ​ស៊ើបអង្កេត​លើ​មន្ត្រី​យោធា​ម្នាក់ជា​ជនជាតិ​យួនរត់ការ​កាង​បទល្មើស​នេសាទ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ

កំពង់ឆ្នាំង៖ លឿងសុ​វាតហៅ​អា​ថា​ន់ដែល​បច្ចុប្បន្ន​ជាម​ន្ត្រី​យោធា​ផ្នែក​ឌឺ​បេខេត្តពោធិសាត់ប្រជា​នេសាទ​នៅតាម​ដង​ទន្លេ​ដែល​បាន​ស្គាល់​ច្បាស់​ពី​ប្រវត្តិ​ពិត​របស់លឿងសុ​វាតគឺ​ដើមឡើយ​មានឈ្មោះ (ង្វៀងយាំង​ថា​ន់)ជា​ជនជាតិ​វៀតណាមដែលមាន​ប្រវត្តិ​មិនសូវ​ល្អ​គឺមាន​ជំនាញ​ខាង​រត់ការ​កាង​បទល្មើស​នេសាទប្រភេទទូក​អ៊ួ​នទូក​យាំង​កាវនិង​ឆ្នុកចំនួន៣ស្រុក (ស្រុកកណ្តៀង/ស្រុក​ក្រគរ /ស្រុក​បាកាន)ភាពល្បីល្បាញ​ក្នុងការ​រត់ការ​នេះបានធ្វើ​ឲ្យ​អ្នកនេសាទ​ជនជាតិ​វៀតណាម​ទាំងនោះបាន​ពឹងពាក់​អា​ថា​ន់ឲ្យ​ជួយ​រត់ការ​ក្នុង​ការធ្វើសកម្មភាព​បទល្មើសរហូត​ធ្វើ​ឲ្យលឿងសុ​វាតហៅ​អា​ថា​ន់ក្លាយជា​អ្នកមាន​លុយបាន​ទិញ​ឈ្មោះ​ចូល​ធ្វើជា​ទា​ហ៊ាននៅ​ឆ្នាំ២០១១ក្នុង​រយៈពេល​តែ៧ឆ្នាំលឿងសុ​វាតហៅអា​ថា​ន់បាន​ឡើង​ឋាន:ជា​នាយរង​ឌឺ​បេខេត្តពោធិសាត់ដូច្នេះហើយ​បានជាអា​ថា​ន់មានអំណាចនិង​ឥទ្ធិពល​នៅក្នុង​ខេត្តពោធិសាត់​ទាំងមូលដោយសារតែ​អា​ថា​ន់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​តុលាការ​មួយចំនួន​ក្នុង​ខេត្តដែលមាន​ក្រឡាបញ្ជី​ខ្លះ​ក៏មាន​រត់ការ​ទូក​ល្មើស​នេះ​ផងដែរនេះ​បើ​យោងតាម​ប្រភព​បង្ហើប​ប្រាប់​ពី​ក្នុង​តុលាការខេត្ត។

-ដោយសារតែ​ការបាត់បង់​ប្រយោជន៍​ក្នុង​មុខរបរ​រត់ការ​នេសាទ​ខុសច្បាប់ពេលដែល​អាជ្ញាធរខេត្ត​បង្ក្រាប​ទូក៤គ្រឿងក្នុង​ទូក​អ៊ួ​ននិង​ទូក​យាំង​កាវចំណោម​ចំនួន៣៥គ្រឿងកាលពី​ល្ងាច​ថ្ងៃទី១៧ខែមករាកន្លងមក​នោះបានធ្វើលឿងសុ​វាតខឹងសម្បា​យ៉ាងខ្លាំង​ជាមួយ​ចាងហ្វាង​កាសែតបេះដូង​រាស្ត្រដែល​បាន​រាយការណ៍​បន្ទាន់​ជូន​អភិបាលខេត្តដោយ​ទូក​ទាំង៣៥គ្រឿង​នោះ​មិនអាច​ចេញ​ធ្វើ​សកម្មភាព​បាន​ដោយសារ​មាន​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ពី​អភិបាល​ខេត្តពោធិសាត់ចំពោះ​មន្ត្រីជលផល។ ដូច្នេះហើយ​បានជាអាថា​ន់បាន​ប្រើប្រាស់​ការ​គំរាម​តាមផ្លូវ​ច្បាប់ក្នុង​គោលបំណង​បំបាក់ស្មារតី​អ្នក​សារ​ព័​ត៍​មានមិន​ឲ្យ​សរសេរ​ចុះផ្សាយ​រឿង​ពិត​នូវ​អំពើអាក្រក់​របស់ខ្លួន​ដែលមាន​និង​មិនអោយ​លូក​កកូ​កកាយ​រឿង​របស់ខ្លួន​តទៅទៀតដូចជា(ទិញ​ឈ្មោះ​ទាហានមាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរខ្លួន​ជា​ជនជាតិ​យួននៅ​ពី​ក្រោយខ្នង​បទល្មើស​នេសាទ។ល)

-លឿងសុ​វាតហៅ​អា​ថា​ន់បាន​ប្តឹង​ចាងហ្វាង​ការផ្សាយ​កាសែត (បេះដូង​រាស្ត្រ)ទៅកាន់​តុលាការខេត្តពោធិសាត់កាលពី​ថ្ងៃទី១៩ខែមករាចោទប្រកាន់ថា​បាន​ចុះផ្សាយ​ព័​ត៍​មាន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គមមួ​លប​ង្ខួ​ច​បង្កាច់បំ​ភ្លើ​ស​ការពិតទំលាក់កំហុសដែល​ធ្វើអោយប៉ះពាល់កិត្តិយសនិង​អង្គភាព​របស់គាត់)។ប្រសិនបើ​មិន​ពិតមែននោះ​មន្ត្រីជលផល​ក៏​មិនអាច​ចាប់​បទល្មើស​បានដែរតែ​ជាក់ស្តែងគឹ​មន្ត្រី​ជំនាញ​ចាប់បាន៤ទូកក្រោម​បញ្ជា​អភិបាលខេត្ត។

-ករណីនេះក្រសួងការពារជាតិឯកឧត្តមទាបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងការពារជាតិនិង​ឯកឧត្តមមាសសុភាអគ្គ​បញ្ជារ​ការ​កងទ័ព​ជើងគោកគួរតែ​ធ្វើការ​ស៊ើបអង្កេត​លើ​បុគ្គល​ម្នាក់នេះតើ​មូល​ហេតុអ្វី​បានជា​ឈ្មោះង្វឿ​ងយាំង​ថា​ន់ហៅ​អា​ថា​ន់ដែលជា​ជនជាតិ​យួនម្នាក់នេះក្លាយទៅជា​មន្ត្រី​យោធា​រង​ឌឺ​បេ​ខេត្តហើយ​ចូល​តាម​អ្នកណា? ជនបរទេស​មិនអាច​ធ្វើជា​មន្ត្រីរាជការ​របស់​ខ្មែរ​បានទេ​មិន​ត្រឹម​ប៉ុណ្ណោះរត់ការ​កាង​បទល្មើស​នេសាទ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ​ខ្មែរ​យ៉ាង​ពេញទំហឹង​អស់​ជាច្រើន​ឆ្នាំ​ថែម​ទៀតផង ៕16230022_700691980104150_966161506_o 16237968_700691976770817_1350642408_n 16244351_700692016770813_1075763763_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya