ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចាប់​វាយខ្នោះ​ជនសង្ស័យ​ប្រុស​ស្រី៥នាក់ និង​ដកហូត​កាំភ្លើង៣ដើម

ចាប់​វាយខ្នោះ​ជនសង្ស័យ​ប្រុស​ស្រី៥នាក់ និង​ដកហូត​កាំភ្លើង៣ដើម

 

ភ្នំពេញ៖ សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង៣រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ បានធ្វើការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង មួយកន្លែង​ដែល​សង្ស័យថា​ជាទី​តាំង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ស្ថិតនៅ​ចំនុច​ផ្ទះ​លេខ២០១ ផ្លូវ​បេតុង​ភូមិ១១ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី៥នាក់ និង​សំភា​រះ​មួយចំនួនធំ។

ជនសង្ស័យ​ប្រុស​ស្រី ៥នាក់​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នោះ​ទី១-ឈ្មោះ ម៉ែន សុផល ហៅ​តូច ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ៥៥៥ ផ្លូវជាតិ​លេខ៥ ក្រុម១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ, ទី២-ឈ្មោះ ទេព សុ​ភ័​ក្រ ហៅ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ៦១១ ផ្លូវជាតិ​លេខ៥ ក្រុម១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ, ទី៣-ឈ្មោះ គង់ សា​រ៉ា​វុ​ទ្ធ ហៅ​ហ្វូ ភេទ​ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្រុម៤ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦, ទី៤-ឈ្មោះ ទូច ទុំ​វិបុល ហៅ​បុល ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ២០១ ក្រុម១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ និង​ទី៥-ឈ្មោះ លី សុខា ហៅ​កា ភេទ​ស្រី អាយុ ២០ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ៣៣២E3 ផ្លូវ​ម៉ៅ​សេង​ទុង ភូមិ១២ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។ ចំណែកឯ​សំភារៈ​ដកហូត​រួមមាន កាំភ្លើង​ចំនួន៣ដើម, ដាវ​និង​កាំបិត ៣ដើម, ស្លាក​លេខ​រថយន្ត​ចំនួន១, ថ្នាំញៀន១កញ្ចប់, ម៉ូតូ​ចំនួន៤គ្រឿង, សំលៀកបំពាក់​យោធា២សម្រាប់ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៥នាក់​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់៕

16195054_241347879652826_4089453833926485697_n 16265791_241347862986161_6992695883484883022_n 16266193_241347902986157_2391051845946666259_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya