ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ជនជាតិ​គេ​ចេះ​លេងល្បែង​បន្លំ​ដែរ ៤នាក់ ប្រចាំ​នៅ​ប៉ៃលិន ក្រុម​លេងល្បែង​បន្លំ​ក្នុង​កាស៊ីណូ

ជនជាតិ​គេ​ចេះ​លេងល្បែង​បន្លំ​ដែរ ៤នាក់ ប្រចាំ​នៅ​ប៉ៃលិន ក្រុម​លេងល្បែង​បន្លំ​ក្នុង​កាស៊ីណូ

(ប៉ៃលិន)៖ នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ​ថា «ក្រោយពី​បានទទួល​ពាក្យបណ្ដឹង ពីបទ​រំលោភ​លើ​ទំនុកចិត្ត ពី​ឈ្មោះ សុខ សារឿន ភេទ​ប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ​តំណាង​ក្រុមហ៊ុន «ស​រាជ្យ​បូរី» ដែលមាន​ទីតាំងនៅ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ប្ដឹង​ឲ្យ​ចាប់ខ្លួន​ជនល្មើស​ទាំងនេះ​រួចមក កម្លាំង​អាវុធហត្ថ​បានធ្វើការ​ស្រាវជ្រាវ ហើយក៏​ឈានទៅដល់​ការចាប់ខ្លួន​ពួក​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧រួច​ក៏​បញ្ជូនបន្ត​ទៅកាន់​តុលាការ។

កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានទៅដល់​ការចាប់ខ្លួន​ជនជាតិ​ថៃ៤នាក់ ដោយសារតែ​ពួកគេ​បាន​បន្លំ​លេងល្បែង នៅក្នុង​កាស៊ីណូ «ស​រាជ្យ​បូរី» ដោយ​ឈ្នះ​លុយ​យ៉ាងច្រើន។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង ដោយសារ​តែមាន​ពាក្យបណ្តឹង​របស់​ខាង​កាស៊ីណូ ហើយ​នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ត្រូវបាន​តុលាការខេត្ត​ប៉ៃលិន សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ។

ជនជាតិ​ថៃ​ទាំង៤នាក់​នេះ​រួមមាន ៖
១- ឈ្មោះ វ៉ាន់ ឆៃ​ណុង​សារ៉ាត់ អាយុ៥១ឆ្នាំ មុខរបរ​លក់ដូរ
២- ឈ្មោះ សាក់ ហាក់​ផុន​ប៊ូ​លឿង អាយុ៥៣ឆ្នាំ មុខរបរ​បើកបរ
៣-ស៊ុន ថន​ស៊ីន​ប្រាក់​ផុន អាយុ៣២ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន «ស​រាជ្យ​បុរី»
និង៤-ឈ្មោះ ចាក ក្លា​ថា​ភុង អាយុ៤៦ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន «ស​រាជ្យ​បូរី»។

ជនជាតិ​ថៃ​ទាំង៤នាក់​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត (ស៊ី​ល្បែង​បោះ​គ្រាប់ឃ្លី​ពី​ក្រុមហ៊ុន​តាំងពី​ថ្ងៃទី១ ខែមករា រហូត​ដល់ទី១៩ ខែមករា ឆ្នាំ២០១៧ បាត់ប្រាក់​អស់​ចំនួន ៤៩៩០០០បាត)។ ក្រោយពី​ទទួល​ពាក្យ​រួច​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង០៤នាក់ និង​វ​ត្តុ​តាង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សេង គីម​ឡាក់។

តាម​ការអះអាង​របស់​សមត្ថកិច្ច «ក្រុម​នេះ​ជា​មុខសញ្ញា ដើរ​រ​លេងល្បែង​បន្លំ​ដោយមាន​បក្ខ​ពួកគេ២នាក់ ជា​នាក់​មើល​ការខុសត្រូវ ក្នុង​តុ​ល្បែង២នាក់​ទៀត ជា​នាក់​ចាក់​ឈ្នះ​រាប់លាន។ តែម្ដង​នេះ​បែកការណ៍​ក៏ត្រូវ​ខាង​ក្រុមហ៊ុន​តាមដាន​ទាន់​ប្ដឹង​សមត្ថកិច្ច​ក្របួច​បាន​ទាំង៤នាក់​តែម្ដង៕fn-2017-01-22-17-41-51-0 fn-2017-01-22-17-41-51-1 fn-2017-01-22-17-41-51-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya