ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឪពុកម្តាយ​លា​ហើយ លា​គ្មាន​ថ្ងៃ​ជួប លែង​បាន​ស្តីបន្ទោស​ហើយ

ឪពុកម្តាយ​លា​ហើយ លា​គ្មាន​ថ្ងៃ​ជួប លែង​បាន​ស្តីបន្ទោស​ហើយ

(ពោធិ៍សាត់)៖ ភ្ញាក់ផ្អើល នៅ​រសៀល​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​បន្ទប់ទឹក​ក្រោមផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

បុរស​ដែល​តូចចិត្ត​ឪពុកម្តាយ​ស្តីបន្ទោស រឿង​ទៅ​រៀន​ចេះតែ​គេច​មិន​ចូល​សាលា​រហូត មានឈ្មោះ លឹម សៀងលី ភេទ​ប្រុស អាយុ១៦ឆ្នាំ មុខរបរ​ជា​សិស្ស​រៀន​ថ្នាក់​ទី១០ មាន​ឪពុក​ឈ្មោះ រ៉ែ​ម ណាត អាយុ៤៨ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ម្តាយ​ឈ្មោះ កៃ សុខ អាយុ៤៦ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន។

លោក​អធិការ​បាន​បន្តថា «នៅ​រសៀល​ថ្ងៃទី២១ ជនរងគ្រោះ​បានមក​ដល់ផ្ទះ ពេល​ដាក់​កាបូប​ចុះ ឪពុកម្តាយ​បាន​សួរថា ទើបតែ​មកពីណា យ៉ាងម៉េច​បាន​មិន​ទៅ​រៀន រួច​ក៏​ដើរ​ចេញទៅ​បាត់»។ នេះ​បើតាម​ម្តាយ​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ទាំង​ទឹកភ្នែក ពេល​ប្រទះឃើញ​កូន​របស់គាត់​ចង-ក​សម្លាប់ខ្លួន។ ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ខ្លួនឯង ជាមួយ​ខ្សែ​គោ​ជាប់​នឹង​ធ្នឹម​បន្ទប់ទឹក​ក្រោមផ្ទះ ដោយសារតែ​ឪពុកម្តាយ​ស្តីបន្ទោស​រឿង​ទៅ​រៀន​ចេះតែ​គេច​សាលា ពិតប្រាកដ​មែន ៕

fn-2017-01-22-11-32-51-0 fn-2017-01-22-11-32-51-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya