ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឡាន ក្រឡាប់ ចូល​រោង​ឡាន ស្នាក់ការ​គយ បណ្តាល​ឲ្យ​របួស៤នាក់ នៅ​ស្រុក​ស្ទឹងហាវ

ឡាន ក្រឡាប់ ចូល​រោង​ឡាន ស្នាក់ការ​គយ បណ្តាល​ឲ្យ​របួស៤នាក់ នៅ​ស្រុក​ស្ទឹងហាវ

ព្រះសីហនុ៖ នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង ចុះ​ចំនោទ​បាន​ជ្រុល​ចង្កូត​ក្រឡាប់ ចូល​រោង​ស្នាក់ការ​គយ បណ្ដាល​ឲ្យ​របួសស្រាល ៤នាក់ តាម​វិថី​សម្តេច ហ៊ុនសែន ត្រង់ចំណុច​រោងចក្រ​ប្រេងកាត ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​សូគីម៉ិច ស្ថិតនៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ។

រថយន្ត​បង្ក​បើកបរ​ដោយ​ឈ្មោះ គង់ ស៊ី​ណាត ភេទ​ប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នកបើកបរ មាន​ទីលំនៅ​ខេត្តកណ្ដាល មាន​ទិសដៅ​ពី ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ ចុះ​ចំនោទ ក៏បាន​ក្រឡាប់​អូស​ទៅបុក​រោង​រថយន្ត​ស្នាក់ការ​គយ បណ្តាលអោយ​ខូច​ទ្វារ​កញ្ចក់​មួយ និង​ម៉ូតូ ១គ្រឿង ។

គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន ៤នាក់​ស្រាល អ្នករួមដំណើរ​លើ​រថ​យន្ត (កម្មករ​លើក​ឥដ្ឋ) បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​រស្មី​កំពង់សោម និង គ្លីនិក​សេ​តេ ៕a86c1e7b941e10c9f861bd71f1facf00

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya