ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ហ៊ាន​ជាមួយ​ចោរ​ផង ជិះ​ម៉ូតូ​ដេញតាម​ក្រុមចោរ​បណ្ដើរ​ស្រែក​ឲ្យ​គេ​ជួយ​បណ្ដើរ ពេល​ដេញទាន់​ក៏​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​ចោរ​បណ្ដាល​ឲ្យ​ដួល និង​ចាប់វាយ​បែក​មុខ​បែក​មាត់

ហ៊ាន​ជាមួយ​ចោរ​ផង ជិះ​ម៉ូតូ​ដេញតាម​ក្រុមចោរ​បណ្ដើរ​ស្រែក​ឲ្យ​គេ​ជួយ​បណ្ដើរ ពេល​ដេញទាន់​ក៏​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​ចោរ​បណ្ដាល​ឲ្យ​ដួល និង​ចាប់វាយ​បែក​មុខ​បែក​មាត់

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​ធនាគារ​កម្ពុជា​សាធារណ: តាម​បណ្ដោយ​ផ្លូវ​លេខ១១៤ សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ជា​អ្នកបើក​ម៉ូតូ​ឈ្មោះ ម៉ៅ រិទ្ធី ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា ចំណែក​អ្នក​ឆក់​ឈ្មោះ យ៉ា យ៉ាន់​សឿន ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​អូរឫស្សី៣ ខណ្ឌ៧មករា ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ទិ​ត្យ សុភ័ក្ត្រ ភេទ​ប្រុស អាយុ២១ឆ្នាំ ជា​និស្សិត ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌទួលគោក បាន​ប្រាប់ថា មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CD-៨៨៣៣ ដឹក​មិត្តស្រី​គោលបំណង​ទៅលេង​នៅមុខ​ព្រះបរមរាជវាំង​តាមផ្លូវ​លេខ១១៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុច​មុខ​ធនាគារ​កម្ពុជា​សាធារណ: ស្រាប់​តែមាន​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​ម៉ាក Hayate ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១F-១៥៥៤ បាន​ជិះ​មក​អែប​ជាប់​ម៉ូតូ គាត់​នឹក​ស្មានតែ​មិត្តភក្តិ​ក៏​ក្រឡេកមើល​ស្រាប់តែ​ជនសង្ស័យ​អង្គុយ​ខាងក្រោយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ប្លា​ទីន​ទម្ងន់៥ជី​របស់គាត់​យកទៅ​បាត់ ភ្លាមៗនោះ​គាត់​បាន​ឲ្យ​មិត្តស្រី​ឱប​ចង្កេះ​ឲ្យ​ជាប់ រួច​បន្ថែម​ល្បឿន​ដេញតាម​ជនសង្ស័យ ហើយ​ស្រែក​ឲ្យ​គេ​ជួយ​ដេញតាម​រហូតដល់​ខាងក្រោយ​ពេទ្យ​អង្គឌួង គាត់​បាន​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួល​ទាំងអស់គ្នា ហើយ​ស្រែក​ឲ្យ​អ្នកដំណើរ​ជួយ​ចាប់បាន​វាយ​មួយ​ដៃ​មួយ​ជើង​រហូត​បែក​មុខ​បែក​មាត់​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សួរនាំ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ឆក់​ខ្សែក​ពិតប្រាកដ​មែន ។ ជនសង្ស័យ​ទាំង២នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ចាត់ការ​តាមច្បាប់ ចំណែក​ខ្សែក​របស់​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​វិញ ៕

3e13f6ff-21d7-4cef-bd7a-2f76c6ffc2e4 4c2714eb-a03d-4add-9238-780cdf134ec0 f01eff77-b888-4364-9394-ea249f33a79c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya