ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ យក​ម្រាមដៃ​រុកចូល​ប្រដាប់ភេទ​ក្មេងស្រី​ម្នាក់ រហូត​មាន​ធ្លាក់ឈាម

បុរស​ម្នាក់ យក​ម្រាមដៃ​រុកចូល​ប្រដាប់ភេទ​ក្មេងស្រី​ម្នាក់ រហូត​មាន​ធ្លាក់ឈាម

កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​បុរស​រូបនោះ​បានធ្វើ​សកម្មភាព​យក​ម្រាមដៃ​រុកចូល​ប្រដាប់ភេទ​ក្មេងស្រី​ម្នាក់​រហូត​មាន​ធ្លាក់ឈាម ប្រព្រឹត្ត​នៅ​ចំណុច​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ។

ជនសង្ស័យ​ឈ្មោះ លឹម ភ័​ណ្ឌ ភេទ​ប្រុស អាយុ៣០ឆ្នាំ ជា​អ្នកនេសាទ មាន​ទីលំនៅ​ភូមិ​ត្អូ​រលំ ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ៦ឆ្នាំ​ប៉ុណ្ណោះ ។

ជនសង្ស័យ​បាន​លួច​ចូលទៅ​កន្លែងដេក​របស់​ក្មេងស្រី​រងគ្រោះ​ហើយ​បានធ្វើ​សកម្មភាព​យក​ម្រាមដៃ​រុក​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ​រហូត​មាន​មាន​ធ្លាក់ឈាម បន្ទាប់មក​ជនសង្ស័យ​បាន​គេចខ្លួនបាត់ ។ លុះ​ព្រឹក​ឡើង​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បានឃើញ​កូន​មាន​សភាព​ស្លេកស្លាំង និង​មាន​ធ្លាក់ឈាម​ទៀត​នោះ ក៏បាន​សួរ​កូន​ទើប​ដឹងថា ឈ្មោះ លឹម ភ័​ណ្ឌ ដែល​មក​ដេក​ស្នាក់នៅ​ជិត​នោះ​ជា​អ្នកប្រព្រឹត្ត ទើប​ប្តឹង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​តែម្តង ។

ជនសង្ស័យ​ឈ្មោះ លឹម ភ័​ណ្ឌ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់លែង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

8d3108d4-2f92-4547-a8bb-3419fe48b041

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya