ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ជន​មិន​ស្គាល់មុខ ព្រួត​គ្នា​វាយ និង​កាប់​បុរស​ម្នាក់​ស្លាប់ នៅ​ឃុំ​ផ្លូវ​ទូក

ជន​មិន​ស្គាល់មុខ ព្រួត​គ្នា​វាយ និង​កាប់​បុរស​ម្នាក់​ស្លាប់ នៅ​ឃុំ​ផ្លូវ​ទូក

កំពង់ឆ្នាំង៖ នៅវេលា​ម៉ោង០១និង១៥នាទី​រសៀល​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម រថយន្ត​សង្គ្រោះ ចេញពី​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ឆ្នាំង យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​ធម្ម​យុ​ត្យ ស្ថិតក្នុង​ភូមិ​ធម្ម​យុ​ត្យ សង្កាត់​កំពង់ឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ជន​មិន​ស្គាល់មុខ នាំគ្នា​ព្រួត​វាយ ។

ជនរងគ្រោះ​ឈ្មោះ ហ៊ុន ចាន់ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ខណៈ​ជិះ​កាណូត​ចេញទៅ​ទិញ ទឹកត្នោតជូ​នៅផ្ទះ​ឈ្មោះ​ម៉ៅ ភេទ​ស្រី​ចំណុច​ចុង​ផ្លូវ​ទូក ក្នុងភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ពេល​ត្រឡប់មកវិញ​ចុះ ដល់​លើ​ទូក​ក៏​ស្រាប់​តែមាន ជន​មិន​ស្គាល់មុខ៤ ទៅ៥នាក់​ព្រួត​វាយ និង​កាប់​ពីក្រោយ​បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ធ្ងរ ក្រោយ​កើតហេតុ​ត្រូវបាន ក្រុម​គ្រូ​សារ​ដឹង​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ស្រុក​បរិបូណ៌ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃទី២១ខែមករា​នេះ បាន​បញ្ជូនបន្ត​យកទៅ​សង្គ្រោះ នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង តែ​អកុសល់​ដោយសារតែ​ស្ថានភាព មុខរបួស​ធ្ងន់ធ្ង​ពេក ជនរងគ្រោះ​ក៏បាន​ស្លាប់បាត់​បង់ជីវិត ៕

16aa36e827655c251981ea03ddb97dd3 959

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya