ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អ្នកដឹង​បានដឹង! ឡាន​តាក់ស៊ី​និង​ឡាន​ដឹកទំនិញធំៗ ៤៩នាក់ រកឃើញ ៣នាក់ ករណី​គ្រឿងញៀន

អ្នកដឹង​បានដឹង! ឡាន​តាក់ស៊ី​និង​ឡាន​ដឹកទំនិញធំៗ ៤៩នាក់ រកឃើញ ៣នាក់ ករណី​គ្រឿងញៀន

(កណ្តាល)៖ នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បាន​ហៅ​អ្នកបើករថយន្ត​ធន់​ធំ​ដឹកទំនិញ និង​រថយន្ត​រត់​ឈ្នួល (តាក់ស៊ី) ជាច្រើន​នាក់ មក​ពិនិត្យ​ទឹកនោម ស្វែងរក​សារធាតុ​ញៀន​ក្នុង​ខ្លួន។ ជា​លទ្ធផល ក្នុងចំណោម​អ្នកបើករថយន្ត​ចំនួន៤៩នាក់ ដែល​ហៅ​មក​ធ្វើតេស្ត​ទឹក​នោះ​មាន​ឃើញថា មាន៣នាក់ ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​នាំខ្លួន​យកទៅ​ចាត់ការ​បន្តទៀត​នៅ​កន្លែង​អធិការដ្ឋាន​ស្រុក។

អធិការនគរបាល​វ័យ​ក្មេង​ប្រចាំ​ស្រុក​កោះធំ និង​មាន​ភាព​ល្បី​ខាង​ចាប់់​ជនជាតិ​វៀតណាម​នោះ បាន​បញ្ជាក់ថា «នៅ​ព្រឹក​ថ្ងៃនេះ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្ត ផ្នែក​សណ្តាប់ធ្នាប់​ស្រុក កម្លាំង​អ​ន្តា​គម​ន៍ និង​ប៉ុស្តិ៍​រដ្ឋបាល​សរុប​ចំនួន៦៥នាក់​បាន​ចុះ «ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន លើ​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ» នៅ​ចំណុច​ចំណតរថយន្ត​ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។

យុទ្ធនាការ​នេះ​ធ្វើឡើង​ដោយមាន​ការណែនាំ​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នង​នគរបាល​ខេត្តកណ្តាល កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឲ្យ​នគរបាល​ស្រុក​កោះធំ ស្វែងរក​សុខ​ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ជាពិសេស​សុវត្ថិភាព​ការ​ចរាចរណ៍​លើ​ដងផ្លូវ តាមរយៈ​ការចុះ​ធ្វើការ​អប់រំ កិច្ចសន្យា និង​ធ្វើការ​ត្រួតពិនិត្យ​រកសា​រ​ធាតុ​ញៀន​លើ​អ្នកបើករថយន្ត​ដល់​គោលដៅ។

លោក​បន្តថា៖ «ដូច្នេះហើយ​ទើប​នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ កម្លាំង​អធិការនគរបាល​ស្រុក បាន​សហការ​ជាមួយ​ជំនាញ​ប្រយុទ្ធ​គ្រឿងញៀន នគរបាល​ខេត្ត ចុះ​ធ្វើ​យុទ្ធនាការ ធ្វើការ​អប់រំ កិច្ចសន្យា និង​ធ្វើការ​ត្រួតពិនិត្យ​រកសា​រ​ធាតុ​ញៀន លើ​អ្នកបើករថយន្ត​ចំនួន១គោលដៅ នៅ​ចំណុច​ចំណតរថយន្ត​ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។ ក្នុង​យុទ្ធនា​ការចុះពិនិត្យ​រក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​យានយន្ត​នេះ គឺ​ពិនិត្យ​បាន​ចំនួន៤៩គ្រឿង ស្នើ​នឹង៤៩នាក់​ក្នុងនោះ៖ រថយន្ត​ធំ៧គ្រឿង​ស្នើ៧នាក់ ជា​លទ្ធផល គ្មាន​ផ្ទុក​សារធាតុ​ញៀន។ រថយន្ត TAXI (ដឹក​អ្នកដំណើរ)ចំនួន៤២គ្រឿង​ស្មើ៤២ នាក់ លទ្ធផល​រកឃើញ​អ្នកបើកបរ​រថយន្ត(ដឹក​អ្នកដំណើរ)ចំនួន៣គ្រឿង​ស្នើ៣នាក់ ឃើញ​ផ្ទុក​សារធាតុ​ញៀន»។

បើតាម​លោក​អធិការ អ្នក​ទាំង៣នាក់ ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ និង​ហៅ​អាណាព្យាបាល​ឲ្យ​យក​ពួក គេ​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន។

ជាមួយគ្នានេះ មន្ត្រីនគរបាល​ស្រុក​កោះធំ​ម្នាក់ បាន​លួច​បង្ហើប​ថា នៅពេលដែល​កម្លាំង​នគរបាល ចុះទៅ​ធ្វើ​ការងារ ស្រាប់តែ​មានប្រតិកម្មភ្លាមៗ ពី​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ៦០៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ថា មិនបាន​រាយការណ៍​ជូន​គាត់ ហើយ​ធ្វើ​រំលោភ​នៅក្នុង​ដែនដី​របស់លោក។

តែ​យ៉ាងណាក៏ដោយ សម្រាប់​ករណី​ខាងលើ ត្រូវបាន​មន្ត្រីនគរបាល​រួប​នេះ អះអាងថា ការងារ​នេះ​ត្រូវបាន​អនុញ្ញាត ពី​ស្នងការ​នគរបាល​ខេត្ត និង​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​តាម​ការងាររដ្ឋបាល​យ៉ាង​ត្រឹមត្រូវ៕16105838_409431376072759_505933361053580897_n 16142499_409431359406094_532312355449918838_n 16142623_409431349406095_5258881493504661511_n 16174762_409431372739426_4022493266413968860_n 16195291_409431452739418_4957217376659852140_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya