ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ក្របួច​ចាប់​ក្មេងស្ទាវ៤នាក់ នឹង​ម្នាក់ទៀត​ជា​អ្នក​ចែកចាយគ្រឿងញៀន

កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ក្របួច​ចាប់​ក្មេងស្ទាវ៤នាក់ នឹង​ម្នាក់ទៀត​ជា​អ្នក​ចែកចាយគ្រឿងញៀន

ស្ទឹងត្រែង៖ អ្នកជួញដូរ​ថ្នាំញៀន​ម្នាក់​និង​ក្រុមក្មេងស្ទាវ​បង្ក​ភាពអសន្តិសុខ​ក្នុង​ខេត្ត ៤នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចេញ​បង្ក្រាបបាន​ចំនួន២ទីតាំង​ដាច់ដោយឡែក​ពីគ្នា​កាលពី​យប់​អធ្រាត្រ​ម្សិល​ម៉ិ​ញ​និង​ត្រូវ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​នៅ​ថ្ងៃ២១មករា២០១៧នេះ។ការចុះ​បង្ក្រាប​ក្រុម​បង្ក​ភាពអសន្តិសុខ​ចនួន៤នាក់​ខាងលើនេះ​ត្រូវគេ​ដឹងថា​បានធ្វើ​ឡើង​នៅ​ចំនុច​មុខ​សាលាខេត្ត​លើ​សួនច្បារ​គ្រា​ដែល​ក្រុមក្មេងស្ទាវ​ជិះ​ម៉ូតូ៣គ្រឿង​មក​ចត​ដោយមាន​កាំបិតដែក​ត្បែងនិង​សម្ភារៈ​មួយចំនួន​ផង​នោះ​ទុក​បង្ក​ភាព​ភាពអនាធិបតេយ្យ​ស្ថិត​ភូមិ​ត្រពាំង​ព្រីង​សង្កាត់​ក្រុង​ស្ទឹងត្រែង។

មន្ត្រី​ជំនាញ​អាវុធហត្ថ​អោយដឹងថា​ក្រុមក្មេងស្ទាវ​ទាំង៤នាក់​ខាងលើ១.ឈ្មោះ​តន់​បូរ៉ាអាយុ១៥ឆ្នាំ​ភេទ​ប្រុស​មុខរបរ​សិស្ស​រស់នៅ​ភូមិ​ស្ពានថ្ម​សង្កាត់​ក្រុង​ស្ទឹងត្រែង,ទី២ឈ្មោះ​ស្រី​លាង​គ្រី​មអាយុ១៥ឆ្នាំ​ភេទ​ប្រុស​ជនជាតិខ្មែរ​មុខរបរ​សិស្ស,ទី៣ឈ្មោះចាន់​តយភេទ​ប្រុស​អាយុ១៥ឆ្នាំមុខរបរ​សិស្ស,ទី​ឈ្មោះខិតសុខ​នាភេទ​ប្រុសអាយុ១៦ឆ្នាំ​មុខរបរ​សិស្សអ្នក​ទាំង៣រស់នៅ​ភូមិព្រែក​សង្កាត់​ក្រុង​ស្ទឹងត្រែង។មន្ត្រី​ជំនាញ​អោយដឹងទៀតថា​ក្រុមក្មេងស្ទាវ​ខាងលើ​នោះ​តែងតែ​ធ្វើ​សកម្មភាព​អង្គុយ​ជា​ក្រុម​មាន​ប្រមាណ​ជាង១០នាក់​ដោយមាន​ដំបងកាំបិតនិង​សម្ភារៈ​ជាច្រើន​ទៀត​ទុក​សម្រាប់​គម្រាម​និង​សម្លុត​អ្នក​ដ​ដៃ​ផ្សេងទៀត​មិនអោយ​ដើរលេង​លើ​សួនច្បារ​និង​មិនអោយ​អង្គុយ​លើ​បង់​ខាងមុខ​សាលាខេត្ត​ស្ទឹងត្រែង​ជាដាច់ខាតហើយ​មុន​ឈានដល់​ការបង្ក្រាប​ក្មេងស្ទាវ​នោះបាន​គឺ​ក្រោម​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​អៀងវ៉ាន់ឌី មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​អោយចេញ​ល្បាត​ជា​រៀងរាល់ថ្ងៃ​និង​យប់​ដើម្បី​ទប់ស្កាត់​ភាព​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ក្នង​ខេត្ត​ទាំងមូល។ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​ក៏ត្រូវ​បាន​បង្ក្រាប​ផងដែរ​ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការជួញដូរ​ថ្នាំញៀន​ស្ថិត​ចំនុច​ភូមិ​ស្រែ​ពោ​ធិ៏​សង្កាត់​ក្រុង​ស្ទឹងត្រែង។ជនសង្ស័យ​មានឈ្មោះអ៊ុំសម្បត្តិភេទ​ប្រុស​អាយុ១៨ឆ្នាំ​ជនជាតិខ្មែរមុខរបរ​ជាង​ឡានរស់នៅ​ភូមិ​ថ្ម​លាត​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​ស្ទឹងត្រែង។ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ចំនូ​ន៣កញ្ជប់​តូចទូរស័ព្ទ១ម៉ូតូ១គ្រឿង។ជនសង្ស័យ​ទាំង៥នាក់​ខាងលើ​នៅ​បន្ទាប់ពី​ធ្វើការ​សាកសួរ​និង​តេស្ត​ទឹកនោម​រួចសមត្ថកិច្ច​រកឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ហើយ​បញ្ជូនទៅ​តុលាការ​តែម្តង​នៅថ្ងៃនេះ​តែម្ដង៕16176826_1747150948936637_1403579786_n 16215652_1747150912269974_97443001_n 16215975_1747150918936640_324195747_n 16237347_1747150952269970_1928210642_n 16237555_1747150928936639_2017309673_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya