ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » (គាំទ្រ​លោក​ប៉ូលិស) មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល ជូន​មួកសុវត្ថិភាព​មួយ

(គាំទ្រ​លោក​ប៉ូលិស) មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល ជូន​មួកសុវត្ថិភាព​មួយ

កណ្ដាល៖ អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ កាលពី​ថ្ងៃទី២០ មករា ឆ្នាំ២០១៧ អធិការ​ស្រុក​កោះធំ កំពុង​បង្ហាញ​គំរូ​ល្អ អោយ​ប្រជាពលរដ្ឋ​ស្រលាញ់ ដោយ​មិន​ចង់អោយ​ប្រជាពលរដ្ឋ​មានការ​ថ្នា​ន់​ថ្នាក់​ឡើយ ដោយ​គាត់​អោយ​ប្រជាពលរដ្ឋ អត់​ពាក់មួក​សុវត្ថិភាព គឺ​ទិញ​មួក​ពាក់​នៅ​និង​កន្លែង​ពិន័យ​តែម្តង តម្លៃ​មួក​តែ ១៥,០០០ រៀល តែប៉ុណ្ណោះ ដើម្បី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។ បង់ ១៥.០០០ រៀល​យក​មួកសុវត្ថិភាព១ និង​បង់ ១៥.០០០ រៀល​យក​វិក័យប័ត្រ​ផាកពិន័យ១ តើ​រើស​មួយណា? ត្រូវតែ​រើស​ដាច់ខាត ដោយ​ខានមិនបាន។

ដោយ​កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ស្រុក កម្លាំង​អ​ន្តា​គម​ន៍ និង​ប៉ុស្តិ៍​ព្រែក​ថ្មី បាន​ចុះ អនុវត្ត​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចំនួន២គោលដៅ ៖

ទី១ ៖ ចំណុច​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។ទី២ ៖ នៅ​ចំណុច​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ ។

សមាសភាព​ចូលរួម៖១-លោក​អធិការរង២-លោកនាយ នាយរង​ផ្នែក និង​មន្ត្រី​ចំណុះ៣-លោកនាយ នាយរង​ប៉ុស្តិ៍​ព្រែក​ថ្មី​និង​កម្លាំង​អន្តរាគមន៍​ស្រុក សរុប​ចំនួន ៤០ នាក់ ស្រី១នាក់។

លោក​អធិការនគរបាល​ស្រុក​បានធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​អោយ​គោរព​ច្បាប់​ចរាចរណ៍ ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ជាពិសេស​អោយ​ពួកគាត់​ជ្រើសរើស១ក្នុង​ជម្រើស២ផ្សេងគ្នា៖

ទី១៖ បើសិនជា​គាត់​អត់​មួក គឺ​យើង​ធ្វើការ​ផាកពិន័យ​តាមច្បាប់​ដោយ​ចេញ​វិក័យប័ត្រ ១៥.០០០ រៀល ។ ទី២ ៖ បើសិនជា​គាត់​មិន​ចង់អោយ​ផាកពិន័យ គឺ​យើង​សម្រួល​ចែកជូន​មួកសុវត្ថិភាព​ចំនួន១ក្នុងតម្លៃ ១៥.០០០រៀល ដោយ​មិនមាន​ការផាកពិន័យ​បន្ថែម ។

ក្នុងការ​អប់រំ​ចែកជូន​មួកសុវត្ថិភាព​នេះ ឃើញថា ប្រជាពលរដ្ឋ​មានការ​សប្បាយ​ចិត្តការ​អប់រំ និង​ព្រម​ទទួលយក​មួកសុវត្ថិភាព​អស់​ចំនួន៧០មួក ។

ដោយឡែក​កញ្ចក់​ម៉ូតូ​ក៏​យើង​ធ្វើ​រូបមន្ត​បែបនេះ​ដែរ បើ​មិន​ចង់អោយ​ផាកពិន័យ គឺ​ទិញ​ថ្មី​មក​បំពាក់មុខ​សមត្ថកិច្ច៕

IMG-20170121-WA0069 IMG-20170121-WA0070

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya