ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ផ្តល់​ទីតាំង៣កន្លែង​ជូន​ក្រុម​តន្ត្រី​ជនពិការ​ច្រៀង​សុំ​ថវិកា​តាមផ្លូវ

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ផ្តល់​ទីតាំង៣កន្លែង​ជូន​ក្រុម​តន្ត្រី​ជនពិការ​ច្រៀង​សុំ​ថវិកា​តាមផ្លូវ

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី២០ មករា ឆ្នាំ២០១៧ លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជួបប្រជុំ​ជាមួយ​បងប្អូន​ជនពិការ ដែល​ច្រៀង​តាម​ទីសាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ​ទីតាំង និង​រៀបចំ​ឆាក​ជូន​ពួកគាត់​ឲ្យ​បាន​សមស្រប ។

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា អង្គប្រជុំ​បានសម្រេច​ដូចខាងក្រោម ៖

១-ក​ភាព​បញ្ចប់​ការ​ច្រៀង តាម​ទីសាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ជំនួស​វិញ​នូវ​ការ​ច្រៀង​តាម​ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ជូន​ចំនួន៣ទីតាំង គឺ​រមណីយដ្ឋាន​វត្តភ្នំ, សួន​អតីត​ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​មុខ​វត្ត​បទុម​វ​តី។

២-មន្ទីរ​សង្គមកិច្ច​រាជ​ធានី ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បងប្អូន​ជនពិការ។

៣-មន្ទីរ​សង្គមកិច្ច ត្រូវ​ជួប​ជាមួយ​បងប្អូន​ជនពិការ​ទាំងអស់ ស្វែងយល់​អំពី​សមត្ថភាព ចំណេះ ជំនាញ ដើម្បី​មានលទ្ធភាព​ផ្តល់​ការងារ​ជូន​ពួកគាត់។

៤-រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ឆាក​តន្ត្រី​ជូន​នៅតាម​ទីតាំង​ទាំងបី​ខាងលើ ។

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ទៀតថា បងប្អូន​ជនពិការ​ច្រៀង​តាម​ទីសាធារណៈ​បច្ចុប្បន្ន​មាន ២១ក្រុម ដោយបាន​បែងចែក​ជា​ក្រុម​ប្រគុំ​តន្ត្រី​ជា៥ក្រុម ដែលមាន​សមាជិក​សរុប​ចំនួន១៩៤នាក់ ៕

3f5a0a49-16a4-43ae-825f-f8a8053a8057 8da3140a-edad-4063-ac97-5750a09c9ecb 7535cd9b-67ee-47e8-8d3c-0544ddbc6902 a305e7ba-f50d-47f3-92c3-03fff6e7b955 f0d06f18-ca91-4532-a8b5-6c9e293409d1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya