ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​ស្ត្រី​ជនជាតិ​រុស្សី​ម្នាក់​ដេកស្លាប់ ក្នុងផ្ទះ​សំណាក់៦៦

ប្រទះឃើញ​ស្ត្រី​ជនជាតិ​រុស្សី​ម្នាក់​ដេកស្លាប់ ក្នុងផ្ទះ​សំណាក់៦៦

ព្រះសីហនុ៖ នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មានការ​ភ្ញាក់ផ្អើល​ដែលមាន​ស្ត្រី​ជនបរទេស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​សំណាក់ ៦៦ ទល់មុខ​ស្ថាន​កុងស៊ុល​វៀតណាម ចំណោទ តាខ្វាន់ ស្ថិត​ភូមិ២ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ។ ដែលមាន​ម្ចាស់ ឈ្មោះ HEINER NARTIN ភេទ ប្រុស ជនជាតិ ស្វី​ស ( បច្ចុប្បន្ន មិន​នៅក្នុង​ស្រុក​ទេ ) ។

សាកសព ឈ្មោះ NATALIIA TIUNOVA ភេទ ស្រី ឆ្នាំ​កំណើត 08-01-1988 ជនជាតិ រុស្សី មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 65N 1504459 សុពលភាព ថ្ងៃទី 03-12-2019 មាន​ទិដ្ឋាការ​លេខ EI 01084167 សុពលភាព ថ្ងៃទី 28-02-2017 ។

ជន​គ្រោះ​បាន​ចូលមក ជួល​ផ្ទះសំណាក់​ខាងលើ បន្ទប់​លេខ 107 ស្នាក់នៅ​ជា​ខែ នៅ​ថ្ងៃទី 27.9.2016 រហូតដល់​ថ្ងៃទី 18.1.2017 ពេល​រសៀល​ក៏​បាត់​មុខ​ជនរងគ្រោះ មិនឃើញ​ចេញពី​បន្ទប់​ដូច​សព្វដង លុះ​ព្រឹក​ថ្ងៃទី​ដល់20-01-2017 វេលា​ម៉ោង 9h00 នាទី ដោយមាន​ការសង្ស័យ និង​ធំក្លិន​ផង​នោះ ឈ្មោះ វាសនា អ្នកគ្រប់គ្រង​ផ្ទះសំណាក់ ក៏​ទៅ​ចាក់សោរ​បន្ទប់​មើល ទើប​ដឹងថា ជនរងគ្រោះ​ដេក ស្លាប់ ក្នុង​បន្ទប់​បាត់ទៅហើយ ។

តាម​ការពិនិត្យ និង​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​កម្លាំង​ជំនាញ និង​លោក​វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោតិ អនុប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សាកសព ស្លាប់​ដោយ គាំងបេះដូង  ៕FB_IMG_1484898228381 FB_IMG_1484898988607 img1484898765498

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya