ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខ្មាន់កាំភ្លើង២នាក់ បើក​ម៉ូតូ​ដេញ​បាញ់ប្រហារ​រហូត៥គ្រាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល សង្ស័យ​រឿង​គំនុំ

ខ្មាន់កាំភ្លើង២នាក់ បើក​ម៉ូតូ​ដេញ​បាញ់ប្រហារ​រហូត៥គ្រាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល សង្ស័យ​រឿង​គំនុំ

(ភ្នំពេញ)៖ នា​យប់​រំលង​អ​ធ្រា​ត្រា​ចូល​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ស្ត្រី២នាក់​ពេល​កំពុង បើករថយន្ត​ចេញពី​ក្លឹប Mango លុះ​មកដល់​ជិត​ធនាគារ​កាណាឌីយ៉ា កែង​ចូលទៅ​ផ្សារ អូរ​ឡាំ​ពិ​ក សង្កាត់​វាលវង់ ខណ្ឌ៧មករា ស្រាប់តែ​ត្រូវ​ខ្មាន់កាំភ្លើង២នាក់ បើក​ម៉ូតូ​ដេញ​បាញ់ប្រហារ​រហូត៥គ្រាប់ បណ្តាល​ឲ្យ​រងរបួស ធ្ងន់​ស្រាល ។ ករណីនេះ​អាច​ផ្តើមចេញពី​រឿង​គំនុំ ក៏​ដោយសារតែ​ក្រុម​ខ្មាន់កាំភ្លើង ក្រោយ​បាញ់ប្រហារ​ហើយ បាន​បើក​ម៉ូតូ​គេចខ្លួនបាត់ មិនបាន​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះទេ។

នារី​រងគ្រោះ​ម្នាក់​ឈ្មោះ​ស៊ន បូ​លីន អាយុ២៨ឆ្នាំ​ដែល​រងរបួស​ស្រាល នៅក្នុង​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ខាងលើនេះ មុន​កើតហេតុ ពួកគេ​ទាំង២នាក់​បាន​បើកឡាន​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8883 ចេញពី​ក្លឹប​កំសាន្ត Mango នៅក្នុង​ខណ្ឌចំការមន គោលបំណង​ទៅផ្ទះ។

ខណៈដែល​កំពុងបើករ​ថ​យន្ត​តាម​មហាវិថី​ព្រះសីហនុ លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ១គ្រឿង មិន​ចាំ​ម៉ាក​បានធ្វើការ​បាញ់ប្រហា​រ មកលើ​រថយន្ត​ពួកគេ​ខាងលើ​បណ្តាល​រងរបួស ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់។

បន្ទាប់ពី​បាញ់រះ​ហើយ នារី​រងគ្រោះ​ទាំង២នាក់ បាន​ព្យាយាម​បើករថយន្ត​រត់ តែ​ខណៈ​កំពុងបើក​រថយន្ត​រត់​បាន​ប្រមាណ​ជា ៣០០ម៉ែត្រ ស្រាប់តែ​ជនសង្ស័យ​ទាំង២នាក់​នោះ មិន​អស់​ចិត្តបាន​ជិះ​ម៉ូតូ​តាម​បាញ់រះ​មកលើ​រថយន្ត​ម្តងទៀត រួចហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព។

ដោយឡែក​មួយ​ករណី​ទៀត ជនរងគ្រោះ៣នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារតែ​ជនសង្ស័យ​បាន​ប្លន់​និង​បាញ់ ប្រហារ​ដល់​មុខផ្ទះ នា​ម៉ោង២រំលងអធ្រាត្រ​ថ្ងៃទី២១ ខែមករា​ឆ្នាំ២០១៧ នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ជិត​ផ្សារ​ទំនើប សុ​វណ្ណា។

មុនពេល​កើតហេតុ ជនសង្ស័យ៤នាក់​ជិះ​ម៉ូតូ២គ្រឿង​បានធ្វើ​សកម្មភាព ទៅ​ឆក់​កាបូប និង​ទូរស័ព្ទ ជនរងគ្រោះ​ជានា​រី​ម្នាក់ ពេល​ចុះ​បើកទ្វារ ស្រាប់តែ​ពេលនោះ ជនរងគ្រោះ​ម្នាក់ទៀត​ដែល​នៅ ក្នុង​រថយន្ត បើក​បុក​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ក៏​បើក​ការបាញ់ប្រហារ​តែម្តង បណ្តាល​ឲ្យ​រងរបួស​ទាំង៣នាក់។

ជនរងគ្រោះ ជិះ​រថយន្ត​សេរី​ទំនើប១គ្រឿង​ម៉ាក​Lexus ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AI-8799 ចេញ​មកពី​ក្លឹប Epic មក​ផ្ទះ។

បន្ទាប់ពី​បាញ់​ឲ្យ​រងរបួស​ហើយ ជនរងគ្រោះ​ទាំង៣ត្រូវបាន​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែតភ្លាមៗ ដើម្បី​ជួយសង្គ្រោះ​អាយុ​ជិវិត​ផងដែរ៕

fn-2017-01-21-06-50-13-0 fn-2017-01-21-06-50-13-1 fn-2017-01-21-06-50-13-2 fn-2017-01-21-06-50-13-4 fn-2017-01-21-06-50-13-5 fn-2017-01-21-06-50-14-6 fn-2017-01-21-06-50-14-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya