ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​សៀមរាប ៥នាក់ ករណី​អំពើហិង្សា​និង​បទល្មើស​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​សៀមរាប ៥នាក់ ករណី​អំពើហិង្សា​និង​បទល្មើស​គ្រឿងញៀន

សៀមរាប៖ ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ៥នាក់ នៅ​ចំណុច​ផ្លូវលោក តា​ណឺ​យ ទល់មុខ​ផ្ទះសំណាក់​រស្មី​ច័ន្ទ ពេញវង់ ស្ថិតក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ពាក់ព័ន្ធ​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ព្រមទាំង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ។

ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ក្មេង​ទំនើង​ប្រដាប់​ដោយ​ដំបង​ទីប​វាយ​ធ្វើបាប​មានឈ្មោះ និ​ន ក្រូច ភេទ​ប្រុស អាយុ៤០ឆ្នាំ សន្លប់​កន្លែងកើតហេតុ ដោយ​បែកក្បាល ៤កន្លែង​និង​លើ​ដងខ្លួន ព្រមទាំង​វាយ​បំបែក​កពា្ច​ក់​រថយន្ត​ខ ១គ្រឿង ។ ភ្លាមៗនោះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើង​បាន៥នាក់ ទី១. ឈ្មោះ អុល សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ២១ឆ្នាំ, ទី២. លី សំណាង ហៅ​យ៉ា ភេទ​ប្រុស អាយុ១៨ឆ្នាំ, ធ្លាប់​ជាប់គុក៧ខែ ករណី​ឆក់, ទី៣. សែម ប្រុស​ហៅ​ស្វិត អាយុ១៨ឆ្នាំ, ទី៤. ធឿន វិសាល ភេទ​ប្រុស អាយុ១៨ឆ្នាំ និង​ទី៥៖ ឈ្មោះ វ៉ា ឡៃ ភេទ​ស្រី​អាយុ១៩ឆ្នាំ ។

វត្ថុតាង​រកឃើញ មាន​ដំបង​ដែក​ទីប​ប្រវែង ៤តឹក និង​ម៉ូតូ​ស្កូ​ប​ពណ៌​ស​សេរី២០១៥ ១គ្រឿង ។ ក្រោយ​ឃាត់ខ្លួន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បាន​រៀប​ច​ចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

2419d8fbe60ca33c3c8470071f85fd29

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya