ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » គយ​ចល័ត​ឆ្មក់​ចាប់​ទូរស័ព្ទ iPhone គេចពន្ធ​ខុសច្បាប់​ចំនួន១៣កេស ក្រុងព្រះសីហនុ

គយ​ចល័ត​ឆ្មក់​ចាប់​ទូរស័ព្ទ iPhone គេចពន្ធ​ខុសច្បាប់​ចំនួន១៣កេស ក្រុងព្រះសីហនុ

(ព្រះ​សី​ហុន)៖ នៅ​រសៀល​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ កម្លាំង​គយ​ចល័ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ឆ្មក់​ចាប់​ទូរស័ព្ទ iPhone គេចពន្ធ​ខុសច្បាប់ ចំនួន១៣កេស នៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍ ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក ស្ថិត​ក្នុងភូមិ៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅលើ​ទូក​ដឹកទំនិញ ដឹក​ចូល​មកពី​ប្រទេស​ថៃ។

ប្រតិបត្តិការ​នេះ កំលាំង​មន្ទីរ​យុត្តិធម៌ អាវុធហត្ថ​ខេត្ត​ចំនួន០៣នាក់ និង​កំលាំង​អាវុធហត្ថ ស្នាក់ការ​ទំនប់រលក​ចំនួន០៦នាក់ ដឹកនាំ​វរសេនីយ៍ឯក សេង ផុ​ក មេបញ្ជាការ​ស្តីទី កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​គយ​ចល័ត ដឹកនាំ​ដោយ​លោក កែវ ស​ម្ភ​ស្ស និង​គយ​ស្នាក់ការ​ទំនប់រលក ដឹកនាំ​ដោយ​លោក ឡឹ​ក សុភាព។ យ៉ាងណាក៏ដោយ​ទាំង សមត្ថកិច្ច និង​មន្ត្រី​គយ មិនទាន់​បញ្ជាក់​លម្អិត ពាក់ព័ន្ធ​ករណី​នាំចូល​ទូរស័ព្ទ ទំនើប​គេចពន្ធ​ទាំងនេះ ជា​របស់​នរណា​នោះទេ៕

fn-2017-01-20-21-01-46-0 fn-2017-01-20-21-01-46-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya