ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ញញឹម​ស្រស់​ផង មើលមុខ​អ្នក​ប្រចាំខេត្ត​ព្រះសីហនុ ៤នាក់ ករណី​ក្មេង​ទំនើង​សិស្សសាលា បង្ហោះ​ម៉ូតូ​តាមផ្លូវ

ញញឹម​ស្រស់​ផង មើលមុខ​អ្នក​ប្រចាំខេត្ត​ព្រះសីហនុ ៤នាក់ ករណី​ក្មេង​ទំនើង​សិស្សសាលា បង្ហោះ​ម៉ូតូ​តាមផ្លូវ

(ព្រះសីហនុ)៖ នៅ​ល្ងាច​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជា​ឲ្យ កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​កំលាំង ចុះបង្ក្រាប ក្មេង​ទំនើង ដែល​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​ទី​សារ​ធារ​ណៈ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅ​ទីនោះ​មានការ​ភ័យខ្លាច​ជា​រៀងរាល់ថ្ងៃ បាន​ចំនួន ០៤នាក់។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា «ខ្ញុំបាទ​បាន​កោះហៅ​អាណាព្យាបាល​ឲ្យ​គាត់​មក​មើល​ក្នុង​ឃ្លី​ប​វិ​ដេ​អូ​ដែល​ខ្ញុំបាទ​ចាត់​មន្ត្រី​លួច​ថត​សកម្មភាព​កំពុង​បង្ហោះ​ជាក់ស្ដែង​នូវ​ទង្វើកូនៗពួកគាត់​ហើយ​ឲ្យ​គាត់​ធានា​យកទៅ​អប់រំ​បន្ត»

មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​ទាំង៤នាក់ រួមមាន៖
ទី១. ឈ្មោះ មុន្នី ពេជ្រ​សុ​ផានិត អាយុ១៨ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្ត​ព្រះសីហនុ ។ (ជិះ​ពីក្រោយ)
ទី២. ឈ្មោះ ចាន់ វិចិត្រ អាយុ១៨ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ។ (បើក​ម៉ូតូ)
ទី៣. ឈ្មោះ ហ៊ុល សុភ​ក្ត្រា អាយុ១៧ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ក្រុម១២ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ត​ព្រះសីហនុ ។ (បើក​ម៉ូតូ)
ទី៤. ឈ្មោះ ឡង់ ប៉ូ​លីន អាយុ១៧ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ក្រុម០៤ ភូមិ៣ សង្កាត់២ ក្រុង-ខេត្ត​ព្រះសីហនុ (ជិះ​ពីក្រោយ)៕

fn-2017-01-20-21-47-17-0 fn-2017-01-20-21-47-17-1 fn-2017-01-20-21-47-23-0 fn-2017-01-20-21-47-23-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya