ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តពោធិ៍សាត់ ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តពោធិ៍សាត់ ៣នាក់ ករណី​គ្រឿងញៀន

ខេត្តពោធិ៍សាត់៖ កាលពី​វេលា​ម៉ោង ៩និង២៦នាទី​ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុច​ផ្ទះ​របស់​ឈ្មោះ ឡ​ត់ ចាន់​បញ្ហា ហៅ អូន ភេទ​ប្រុស អាយុ ២៥ឆ្នាំ ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន និង​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោក តន់ សីហ​តេ​ជៈ កម្លាំង​បាន​បង្កើត​គណកម្មការ​ចម្រុះ​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង​របស់​ឈ្មោះ ដូច​បាន​រៀបរាប់​ខាងលើ លទ្ធផល​កម្លាំង​ឃាត់​ជនសង្ស័យ​ចំនួន ០៣នាក់ រួមទាំង​វត្ថុតាង និង​សម្ភារ​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ១៣កញ្ចប់​តូច និង ០១កញ្ចប់​ធំ កាំភ្លើង​ខ្យល់​ចំនួន ០២ដើម កន្ត្រៃ​ចំនួន ០១ ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ០១ ទូរស័ព្ទដៃ​ចំនួន ០៤គ្រឿង ដប​ទឹក​សុទ្ធ ទុយោ ដែកកេះ​សម្រាប់​ជក់ ថង់​សម្រាប់​ច្រក​ចំនួន ០៣ថង់ គ្រាប់កង់​ចំនួន ០១ប្រអប់ និង​គ្រាប់កាំភ្លើង​ប្រាយ​ចំនួន ០១គ្រាប់ ជនសង្ស័យ និង​វត្ថុតាង​សម្ភារ​ត្រូវបាន​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ។

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​យកមក​សួរនាំ​ទី១-ឈ្មោះ ឡ​ត់ ចាន់​បញ្ហា ហៅ អូន ភេទ​ប្រុស អាយុ ២៥ឆ្នាំ (ម្ចាស់ផ្ទះ​ត្រូវបាន​ឆែកឆេរ) រស់នៅ​ភូមិ-ឃុំ​ខាងលើ ទី២-ឈ្មោះ ឡាក់ ចាន់​សំអឿន ភេទ​ប្រុស អាយុ ២៨ឆ្នាំ រស់នៅ​ភូមិ​ទី៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​ទី២-ឈ្មោះ ហ៊ីម ឡេ​ក ភេទ​ប្រុស អាយុ ២៤ឆ្នាំ (ខ្មែរឥស្លាម) រស់នៅ​ភូមិ​ស្រមោល​មាស ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ៕pursat-1-1 pursat-2-1 pursat-3-1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya