ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១០និង២០នាទី​យប់​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​បែក​មុខ​បែក​មាត់​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​បើក​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង​ហើយ​បើក​រត់​បាត់ នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​កម្សាន្ត​វ៉​ត​ធឺ​ផាក ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រុងកែប 1A-0630 បើក​តាមផ្លូវ​ខាងលើ ក្នុងទិសដៅ​ពី​លិចទៅ​កើត​តែម្នាក់ឯង លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើក​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ចំណែក​រថយន្ត​បង្ក​វិញ​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល ៕

tong-1-4 tong-2-5 tong-4-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya