ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប្ដី​អប្រិយ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បង្ក​ជា​ភ្លើង​ប្រច័ណ្ឌ វាយ​ធ្វើ​ទារុណកម្ម​ប្រពន្ធ​កូន

ប្ដី​អប្រិយ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បង្ក​ជា​ភ្លើង​ប្រច័ណ្ឌ វាយ​ធ្វើ​ទារុណកម្ម​ប្រពន្ធ​កូន

(កំពត)៖ អំពើហិង្សា​នេះ កើតឡើង​នៅ​យប់​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ ប្ដី​អប្រិយ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បង្ក​ជា​ភ្លើង​ប្រច័ណ្ឌ វាយ​ធ្វើ​ទារុណកម្ម​ប្រពន្ធ​កូន យ៉ាង​ឃោ​ឃៅ តែ​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន។ នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្តកំពត។

ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ពេ​ជ គិ អាយុ៣៣ឆ្នាំ (ធ្លាប់មាន​ប្តី​ម្តង និង​មានកូន២នាក់) រងរបួស​ពេញ​ផ្ទៃមុខ និង​ស្នាម​ខ្សែរឹត​ក ស្នាម​ខ្សែរឹត​កដៃ ទាំងសងខាង។ ដោយឡែក​ជនបង្ក​ជា​ប្ដី ឈ្មោះ អួន យ​ន អាយុ៣១ឆ្នាំ។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើហិង្សា​នេះ បណ្ដាលមកពី ប្ដី​មកពី​ផឹកស៊ី​ស្រវឹង ហើយ​ប្រពន្ធ​មិន​នៅផ្ទះ ទើប​បង្ក​ជា​ភ្លើង​ប្រច័ណ្ឌ ប៉ុន្ដែ​ប្រពន្ធ​មិន​នៅផ្ទះ ព្រោះ​ជាប់រវល់​ទៅ​មើល​កូន​ឈឺ។

ក្រោយ​បង្កហេតុ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់​ខ្លូន បញ្ជូនទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ៕

fn-2017-01-20-09-46-19-0 fn-2017-01-20-09-46-19-1 fn-2017-01-20-09-46-19-2 fn-2017-01-20-09-46-19-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya