ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » កុំ​ចេះតែ​ហ៊ាន ស្ត្រី​ម្នាក់​ប្តឹង​ថា បុរស​រូបនេះ​បាន​បៀតបៀន​លើ​រាងកាយ

កុំ​ចេះតែ​ហ៊ាន ស្ត្រី​ម្នាក់​ប្តឹង​ថា បុរស​រូបនេះ​បាន​បៀតបៀន​លើ​រាងកាយ

ខេត្តកំពង់ស្ពឺ៖ កាលពី​វេលា​ម៉ោង៩និង២០នាទី​យប់​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បុរស​ម្នាក់​ត្រូវ​នគរបាល សង្កាត់​រកា​ធំ ក្រុង​ច្បារមន​ចាប់ខ្លួន​បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ប្តឹង​ថា​បុរស​រូបនេះ​បាន​បៀតបៀន​លើ​រាងកាយ​របស់គាត់ នៅ​កន្លែង​លក់ដូរ២៤ម៉ោង​តាម បណ្តោយ​ផ្លូវជាតិ​លេខ៤ ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។

ជនជាប់ចោទ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ចាន់ មីនា ហៅ​រ៉ា ហៅ​ពយ អាយុ ២៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​មុខ​ខេត្ត សង្កាត់ រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។ រីឯ​ដើមបណ្តឹង​ជា​ស្ត្រី​រងគ្រោះ​ឈ្មោះ ផាត សុភា​វី អាយុ៣១ឆ្នាំ មាន​មុខរបរ​លក់ដូ​រ​អីវ៉ាន់​គ្រប់​ប្រភេទ មាន​ទាំង​គ្រឿង​ភេសជ្ជៈ​ផងដែរ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ខាងលើនេះ​បាន​ចាប់គាត់​ឱប​ពីក្រោយ​រួច​ស្ទាប​លើ​រាងកាយ និង​ដើម ទ្រូង​ទៀតផង។ នៅពេល​ដែលមាន​ករណី​នេះ​កើតឡើង​គាត់​បាន​រើបម្រះ​តែ​ត្រូវ​ជន សង្ស័យ​ទះ​គាត់​មួយ​កំផ្លៀង​ថែមទៀត​នៅ ពេលដែល​រូបគាត់​ស្រែក​ឲ្យ​គេ​ជួយ ។

ជនសង្ស័យ​ធ្លាប់បាន​ចេញចូល​ទិញ​អីវ៉ាន់​ស្ត្រី​រងគ្រោះ​ញឹកញាប់​នៅ ចំណុច​ផ្សារ២៤ម៉ោង​ដែល​លក់​នៅពេល យប់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ។ នៅមុន ពេល​កើតហេតុ​គេ​បានឃើញ​ជនសង្ស័យ​ទំនងជា​ស្រវឹងស្រា​ខ្លាំង​ផង​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​កន្លែង​លក់ដូរ​របស់​ស្ត្រី​រងគ្រោះ ហើយក៏​ចុះ​ពីលើ​ម៉ូតូ​ចូលទៅ​កន្លែង​ស្ត្រី​រងគ្រោះ​ក្នុង​អាការ​ស្រវឹង​ទំនងជា​លេង​បន្លំ មែន​បាន​ចាប់​ស្ត្រី​ខាងលើ​ឱប​និង​ស្ទាប អង្អែល​រាងកាយ​ទាំង​លើ​និង​ក្រោម​ក៏ត្រូវ​ស្ត្រី​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​ពីបទ​ប្រទូស្ត​កេរ្តិ៍​តែម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើនេះ​ត្រូវ បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧៕IMG-20170119-WA0027

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya