ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ផែនដី​តូច​ណាស់​ឬ? ចិត្តដាច់​ណាស់​មែន​ទេ

ផែនដី​តូច​ណាស់​ឬ? ចិត្តដាច់​ណាស់​មែន​ទេ

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ នៅក្នុង​វត្ត​អង្ក​តា​មិញ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី១៨ ខែមករា បាន​ដើរ​ចុះ​ដើរ​ឡើង​ក្បែរ​ចេតិយ​វត្ត​អង្គ​តា​មិញ ហៅ​វត្ត​គោក​ចំបក់ តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ឡើយ លុះ​នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្រាប់តែ​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ ។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​ជាង២០ឆ្នាំ ស្លៀកខោ​ខូវប៊យ​ជើងវែង ពណ៌​ប្រផេះ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ក្រហម ហើយ​មិនមាន​លិខិត​សម្គាល់​ខ្លួន​ឡើយ ។ បុរស​នោះ បាន​យក​ចំនៀរ​ក្រណាត់​ចងក​ជាប់​នឹង​ឥដ្ឋ​ខ្យល់​ចេតិយ៍​នៅក្នុង​វត្ត​ខាងលើ​មិនដឹង​ស្លាប់​តាំងពី​ពេលណា​នោះទេ ហើយ​សង្ស័យថា​យុវជន​នោះ គឺ​សន្តិសុខ​ឯកជន​មួយ ព្រោះ​កន្លងមក​ធ្លាប់​ឃើញ​ស្លៀក​ឯក​សណ្ដាន​ជា​សន្តិសុខ ។

មុនពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល  គេ​ឃើញ​យុវជន​នោះ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ម្ដុំ​កន្លែងកើតហេតុ ប៉ុន្តែ​មិនមាន​នរណាម្នាក់​បាន​ចាប់អារម្មណ៍​ថា មានរឿង​អ្វី​នោះទេ ព្រោះ​នៅក្នុង​វត្ត​ខាងលើ​ក៏​មិន​ស្ងាត់​ដែរ​មាន​មនុស្ស​ចេញចូល​ជា​ហូរហែរ​ជាប់​មិន​ដាច់ ។ យុវជន​នោះបាន​ស្ថិតនៅ​កន្លែងកើតហេតុ​រហូតដល់​យប់​មិនឃើញ​ចេញ​ទៅណា​នោះទេ លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​បែបនេះ​ទៅវិញ មិនដឹងថា មានផ្ទះ​សម្បែង​នៅឯណា និង​មាន​វិបត្តិ​អ្វីដែល​ដោះស្រាយ​មិន​ចេញ​ទើប​ឈានដល់​ចងក​សម្លាប់ខ្លួន​បែបនេះ​ឡើយ ៕

4963f776-9b94-4c9d-8f23-77829a920aae 5718f5fe-e166-4cb0-b429-2710f8d8b8f2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya