ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​ម្តាយ​ដេកស្លាប់ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ប្រទះឃើញ​ម្តាយ​ដេកស្លាប់ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ១០៧B4 ផ្លូវ​លេខ១០៧ សង្កាត់​អូរឫស្សី២ ខណ្ឌ៧មករា ។

ស្ត្រី​រងគ្រោះ​ឈ្មោះ កាន់ យីន ភេទ​ស្រី អាយុ៦២ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​សាលារៀន​ទួន​ហ្វា ស្នាក់នៅ​ផ្ទះកើតហេតុ ចំណែក​កូនចិញ្ចឹម​ឈ្មោះ កាំ​ង ហេង​ទ្រី ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​អ្នក​គិត​បញ្ជី​នៅ​ហាង​មួយកន្លែង ស្នាក់នៅ​ជាមួយគ្នា ។

ម្តាយ​របស់គាត់​មាន​ជំងឺ​ប្រចាំកាយ​ជា​យូរ​មកហើយ គឺ​ជំងឺមហារីក​សុដន់​ខាងឆ្វេង តែ​គាត់​មិនទាន់មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការវះកាត់ ក៏​ចេះ​ទុក​រហូតមក ។ នៅ​ថ្ងៃកើតហេតុ​ពេលដែល​គាត់(កូនចិញ្ចឹម)បាន​ដើរចូល​ទៅក្នុង​បន្ទប់​របស់​ម្តាយ ស្រាប់តែ​ប្រទះឃើញ​ម្តាយចិញ្ចឹម​គាត់​បាន​ស្លាប់​បាត់ទៅហើយ ភ្លាមៗនោះ​គាត់​បានរ​ត់ទៅ​ហៅ​អ្នកជិតខាង​ឲ្យ​ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះមក​កន្លែងកើតហេតុ​ធ្វើ​កោសល្យ​វ​ច្ច័​យ និង​ពិនិត្យ​សព ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យសពភ្លាមៗ ឃើញថា ស្ត្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​ជំងឺ​ប្រចាំកាយ​ពិតមែន ៕

13314ca9-ecf9-47db-8266-9807d3d611b8 53725585-b338-40a1-ad08-9b19ee2fc29b b0adf93c-dd91-4cb9-8864-ccd6f41a3892

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya