ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើប​កូនខ្ចី​បាន១ខែ​និង​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ចំណុច​មុខផ្ទះ​លេខ២៣ ផ្លូវ​លេខ៤៧៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

ជនសង្ស័យ​ទាំង២នាក់ ១-ឈ្មោះ សាយ ចាន់នី ភេទ​ស្រី អាយុ៣២ឆ្នាំ មុខរបរ​រើស​អេតចាយ មានកូន​ប្រុស២នាក់ ម្នាក់ទៀត​អាយុ២ខួប និង​ម្នាក់ទៀត​ទើបតែ​កើត​បាន១ខែ​ប៉ុណ្ណោះ (ជួញដូរ​គ្រឿងញៀន) ទីលំនៅ​មិន​ពិតប្រាកដ និង ២-ឈ្មោះ រ៉ា ភិ​រុណ ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​ចុងភៅ (ប្រើប្រាស់​គ្រឿងញៀន) ស្នាក់នៅ​ក្នុ​ភោជនីយដ្ឋាន​មួយកន្លែង។

មុនពេល​កើតហេតុ​កម្លាំង​នគរបាល​ខណ្ឌចំការមន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ បានធ្វើការ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន លុះ​មកដល់​ចំណុច​ខាងលើ​ក៏បាន​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង ក៏​ធ្វើការ​ឃាត់ខ្លួន ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន២កញ្ចប់​តូច​ផងដែរ ។

អ្វីដែល​ជាការ​សង្វេគ​ពេក​ក្រៃ​នោះ គឺ​ទារក​តូច​នោះ​ស្រែកយំ​យ៉ាងខ្លាំង​រក​បៅដោះ​ម្តា​យខណៈ​ម្តាយ​នៅជាប់​ក្នុង​ទ្រុង ចំណែក​ឪពុក​ជា​មនុស្ស​ញៀន​ថ្នាំ​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅកាន់​មណ្ឌល​កែប្រែ​កាលពី​អាទិត្យ​មុន ។ ដោយសារតែ​ម្តាយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ឪពុក​ត្រូវ​ជាប់​នៅ​មណ្ឌល​កែប្រែ ហើយ​គ្មាន​សាច់ញាតិ​ទៀត បន្ទុក​ដ៏​សែន​ធ្ងន់​នេះ​បាន​ធ្លាក់​ទៅលើ​ស្ត្រី​ម្នាក់​ឈ្មោះ ស្វាយ សុភា អាយុ២៧ឆ្នាំ ត្រូវជា​មិត្តភក្តិ​របស់​ស្ត្រី​ជា​ម្តាយ តែ​អ្វីដែល​កាន់តែ​តក់ស្លុត​នោះ​គឺ ទារក​តូច​មួយ​នោះ​បែក​ម្តាយ​តាំងពី​យប់ ស្រេក​ឃា្ល​ន រហូតដល់​ព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បាន​ប៉ៅ ៕

5bccdb3a-b29f-49a6-a74c-351fc22101c8 10d6229c-fb11-4e0e-84e0-07b88e60e258 c9cc7f31-e093-4661-81a2-903be45a8a1e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya