ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​ចោរប្លន់​ប្រដាប់អាវុធ

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​ចោរប្លន់​ប្រដាប់អាវុធ

ភ្នំពេញ៖ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ជា​បក្ខពួក​ក្រុមចោ​ប្លន់​ប្រដាប់អាវុធ នៅ​ចំណុច​ផ្ទះសំណាក់ នាគ​ទេព ស្ថិតនៅ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ដកហូត​អាវុធខ្លី១ដើម និង​ម៉ូតូ Zoomer X ១គ្រឿង។

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់​ខ្លូន​ជនសង្ស័យ​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី មាន​ករណី​ប្លន់​ម៉ូតូ១គ្រឿង​បានសម្រេច កាលពី​ម៉ោង២និង៤៥នាទី យប់​ថ្ងៃទី១៦ឈានចូល​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​ខារ៉ាអូខេ សំរិទ្ធ​ពេជ្រ ផ្លូវ៥៩៨ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ជនរងគ្រោះ បាត់បង់​ម៉ូតូ​មួយគ្រឿង​ម៉ាក Zoomer X ស៊េរី​ឆ្នាំ២១០៤ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1FX-3630 ។  ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ទាំងពីរ​នាក់​ឈ្មោះ សុវណ្ណ ដា​រ៉ា ភេទ​ប្រុស​អាយុ១៩ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​ឫស្សី ឃុំ​ព្រៃ​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ឈ្មោះ ម៉ៅ ឌី​យ៉ា​ម៉​ង់ ភេទ​ប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពិតជា​ក្រុមចោរប្លន់ មាន​បក្ខពួក ម្នាក់ទៀត ឈ្មោះ ជឺ ដែល​បានគេច​ខ្លួន ជា​មេក្លោង​ពិតប្រាកដ​មែន។ រីឯ​អាវុធខ្លី​មួយ​ដើម​ម៉ាក​កា54 លេខ1949 បង់១ មាន​គ្រាប់៧គ្រាប់ គឺជា​របស់​ឈ្មោះ ជឺ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក Zoomer X ពណ៌​សរ គ្មាន​ស្លាក​លេខ (មាន​ស្នាម​គាស់​ស្លាក​លេខ​ចេញ) លេខ​តួMLHJF383XE5038233 និង​លេខ​ម៉ាស៊ីនJF383E0038233 គឺ​ពិត​របស់​ជនរងគ្រោះ ដែល​ពួកគេ​បាន​ប្លន់ កាលពី​យប់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ពិតប្រាកដ​មែន ។រីឯ​ម៉ូតូ​បានប្រគល់ ជនរងគ្រោះ ៕

9cb9a0cf9e129c97a359c88bc81b77fd 823 826

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya