ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ទើប​ដឹង​ការពិត ឡាន​ទេសចរណ៍​មួយគ្រឿង ក្រោយពី​ឆេះ​ហើយ

ទើប​ដឹង​ការពិត ឡាន​ទេសចរណ៍​មួយគ្រឿង ក្រោយពី​ឆេះ​ហើយ

ស្វាយរៀង៖ មាន​ករណី​ផ្ទុះ​ឆេះ​រថយន្ដក្រុង​មួយគ្រឿង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ទល់មុខ​នឹង​សាកលវិទ្យាល័យ​ស្វាយរៀង ស្ថិតក្នុង​សង្កាត់​ចេក ក្រុង​ស្វាយរៀង ។ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​អ្នកណាម្នាក់​រងគ្រោះ​នោះទេ ដោយសារតែ​អ្នកជិះ​លើ​រថយន្តក្រុង​នោះ បាន​រត់​ចុះ​ទាន់ពេលវេលា ។

បន្ទាប់ពី​ផ្ទុះ​ឆេះ​រថយន្ត​ខ្ទេច​ហើយ​ទើប​សមត្ថកិច្ច​បានធ្វើកា​រ​ឆែកឆេរ​ជនបរទេស​ដែល​ជិះ​លើ​រថយន្ត​ឆេះ​នោះ ហើយ​បាន​រកឃើញថា ក្នុងចំណោម​ជនបរទេស​ដែល​ជិះ​លើ​រថយន្ត​ទាំង១៩នាក់ ហើយ​មាន​ស្ត្រី៩នាក់ គឺ​មានតែ​ជនបរទេស៣នាក់​ប៉ុណ្ណោះ​ដែលមាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ។ ចំណែក១៦នាក់​ទៀត​ពុំមាន​លិខិតស្នាម​អ្វី​ទាំងអស់ ។
ក្រោយ​ពិនិត្យឃើញថា ជនបរទេស​ទាំង១៦នាក់ ដែល​គ្មាន​លិខិតឆ្លងដែន​និង​លិខិតស្នាម​ផ្លូវច្បាប់​ត្រឹមត្រូវ​នោះ សមត្ថកិច្ច​បាន​នាំ​ពួកគេ​ទៅ​ការិយាល័យ​អន្តោ​ប្រវេ​ស្តន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​សួរនាំ និង​អនុវត្តតាម​និតិ​វិធី ។
ជនបរទេស​ទាំង១៩នាក់​នោះ​រួមមាន ជនជាតិ​ម៉ាឡេស៊ី២នាក់, ហ្វីលីពីន១នាក់ ( ស្រី ) , វៀតណាម៧នាក់ (ស្រី) ឥណ្ឌូ​ណេ​សី៩នាក់ (ស្រី១នាក់) ក្នុងនោះ​មាន​លិខិតឆ្លងដែន​តែ៣នាក់​ប៉ុណ្ណោះ ។
ទាក់ទិន​និង​ករណីនេះ​មិត្ត​អ្នកអាន​តែង​សួរ​មក​ថា​តើ! ជនបរទេស​ទាំងនេះ​គេ​ទៅណា? មកពីណា? ហើយ​មាន​មុខរបរ​អី​គេ​ហ្ន! ៕

aviary-image-1484736138804 aviary-image-1484807187573 aviary-image-1484807212923

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya