ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ដឹកប្រពន្ធទៅធ្វើការ ត្រឡប់មកវិញដឹកសពប្រពន្ធ

ដឹកប្រពន្ធទៅធ្វើការ ត្រឡប់មកវិញដឹកសពប្រពន្ធ

ខេត្តកណ្តាល៖ លោក​វរសេនីយ៍ទោ ម៉ែន សុខ​ឃឿន ជា​អធិការ​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ សែត ស្រីមុំ​ភេទ​ស្រី​អាយុ១៩ឆ្នាំ(ស្លាប់) មុខរបរ​និង​បំរើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​យីហោ៩៩៩និង​ប្តី​ឈ្មោះ ហុង បូរី អាយុ២២ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​និង​មានកូន​ប្រុស​ម្នាក់​អាយុ១៥ខែ។

កាលពី​វេលា​ម៉ោង១និង០០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៩មករា២០១៧នេះ នៅ​ចំណុច​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល។ ដោយមាន​នារី​វ័យក្មេង​ម្នាក់​ជា​អ្នកបំរើ​ការងារ​នៅក្នុង​ហាង​ខារ៉ាអូខេ(៩៩៩)ខ្យល់(គ)ស្លាប់។

មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅធ្វើ​ការជានា​រី​បំរើ​ខារ៉ាអូខេ​យីហោ៩៩៩នៅត្រង់ចំណុច​ភូមិ​ឈូក ឃុំ​សន្លង់ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​ហើយ​នៅវេលា​ម៉ោង២៤:០០នាទី​យប់​ឈ្មោះ​ហុង បូរី​ត្រូវជា​ប្តី​តែងតែ​ទៅ​ឌុប​ប្រពន្ធ​របស់ខ្លួន​ត្រឡប់មកផ្ទះ​វិញ​ជា​រៀងរាល់​យប់។លុះ​មកដល់​ថ្ងៃទី១៨មករា២០១៧នៅវេលា​ម៉ោង១១និង៣០នាទី​ជនរងគ្រោះ​មាន​អាកា​រៈ​ចុកពោះ​ខ្លាំង​ម្ចាស់​ហាង​និង​អ្នកធ្វើការ​ជាមួយ​បាន​ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ឃុំ​សន្លុង​ហើយក៏​ទូរស័ព្ទ​ហៅ​ប្តី​ឲ្យ​មក​មើល​ប្រពន្ធ បន្ទាប់មក​ប្តី​របស់​ជនរងគ្រោះ​និង​ម្ចាស់​ហាង​ខារ៉ាអូខេ​បាន​យកប្រពន្ធ(ជនរងគ្រោះ)ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពារាំង​ខេត្ត​ព្រែ​វែង រហូតដល់​វេលា​ម៉ោង១រំលងអធ្រាត្រ​ឈានចូល​មកដល់​ថ្ងៃទី១៩មករា ឆ្នាំ២០១៧ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ហើយ ក្រុមគ្រួសារ​បាន​ដឹក​សាកសព​ត្រឡប់មកផ្ទះ​វិញ ៕IMG-20170119-WA0060 IMG-20170119-WA0061 IMG-20170119-WA0062 IMG-20170119-WA0063

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya