ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខូច​សាសនា​អស់ហើយ ករណី​បន្លំ​ខ្លួន​ជាស​ង្ឃ ដើរ​បិណ្ឌ​បាត្រ

ខូច​សាសនា​អស់ហើយ ករណី​បន្លំ​ខ្លួន​ជាស​ង្ឃ ដើរ​បិណ្ឌ​បាត្រ

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ជនកំហូច​ពីរ​នាក់ ក្នុងចំណោម​បក្ខពួក៥នាក់ ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​មង្គលបុរី ឃាត់ខ្លួន ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​ជនកំហូច​ទាំងនេះ បន្លំ​ខ្លួន​ធ្វើជា​ព្រះសង្ឃ  ដើរ​បិណ្ឌ​បាត្រ នៅក្នុង​ផ្សារ​មង្គលបុរី ។

ក្រោយពី​ទទួល​ព័ត៌មាន​ពី​អាជីវក​រថា មាន​ជនកំហូច​ចំនួន៥នាក់ បាន​គ្រង​ស្បង់​ចីវរ  ដើរ​បិណ្ឌ​បាត្រ នៅក្នុង​ផ្សារ​មង្គលបុរី រួចមក កម្លាំង​អាវុធហត្ថ​បាន​ចុះ​ទៅដល់ ហើយ​ឃាត់ ខ្លួន បាន​ពីរ​នាក់ ចំណែក​បក្ខពួក៣នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ ។ ខ្លួន​ត្រូវបាន​គេ​ជួល​ដឹក​តាម​រថយន្ត ពី​ក្រុង​ប៉ោយប៉ែត មក​ដាក់​ដើរ​រៃ អង្គាសប្រាក់​នៅ​ផ្សារ​ស្រុក​មង្គលបុរី ។ នៅពេល​រៃអង្គាសប្រាក់​បាន យកទៅ​បែក​ចែកគ្នា ។

ជនកំហូច​បាន​បន្តថា ការធ្វើ​បែបនេះ ដោយសារតែ​ជីវភាព​ក្រីក្រ មិនដឹង​ធ្វើ​កិច្ចការងារ​អ្វី ក៏មាន មេខ្យល់​លួង លោម នាំមក​ធ្វើជា​សង្ឃ​ក្លែងក្លាយ ដើម្បី​ដើរ​រៃអង្គាសប្រាក់ ហើយ​បាន​ប្រាក់​ពី​ការ​រៃ​តែម្តងទៅ ។

ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រាប់​ឱ្យដឹងទៀតថា បុរស​ក្លែង​ជា​ព្រះសង្ឃ២នាក់ មានឈ្មោះ១,សម្បត្តិ​ហេង ភេទ​ប្រុស អាយុ២១ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ២,សម្បត្តិ បោ​ន ភេទ​ប្រុស អាយុ២០ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ អ្នក​ទាំង២នាក់ ជា​បងប្អូន​បង្កើត​និង​គ្នា បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ស្វាង ឃុំ​លាងដៃ ស្រុក​អង្គរជុំ ខេត្តសៀមរាប ៕

a4569f8cc5ceafb8f1f50c52ce3d9172

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya