ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឪពុក-ម្ដាយ ខំ​ឲ្យ​កូន​រៀន​បាន​ខ្ពង់ខ្ពស់ ទីបំផុត​បាន​ត្រឹម​លេខ 8

ឪពុក-ម្ដាយ ខំ​ឲ្យ​កូន​រៀន​បាន​ខ្ពង់ខ្ពស់ ទីបំផុត​បាន​ត្រឹម​លេខ 8

ខេត្តកណ្ដាល៖ កាលពី​ថ្ងៃទី១៨ មករា ២០១៧ ម្សិលមិញ ដោយមាន​បុរស​ជា​បុគ្គលិក​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ(អម្រឹត)ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​ទូរ​ដែក​ក្រុមហ៊ុន ប្រមូល​យកលុយ​ជាង១ម៉ឺន​ដុល្លារ​ខ្ទេច។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ អ៊ូ សា​រ៉ាវុធ អាយុ២៣ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​បារាយណ៍​កើត ឃុំ​បារាយណ៍ ស្រុក​ព្រៃវែង មុខរបរ បុគ្គលិក​មីក្រូហិរញ្ញវត្ថុ(អម្រឹត)។ វត្ថុតាង​ដកហូត​បានរួម​មាន៖ ម៉ូតូ១គ្រឿង​ម៉ាក​ហុងដាC125 ពណ៌​ខ្មៅ សេរី​ឆ្នាំ២០១៣ ស្លាក​លេខ​ព្រៃវែង 1G-1732 ទូរស័ព្ទ២គ្រឿង។

ជនសង្ស័យ​កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បាន​ជិះ​ម៉ូតូ​ចេញពី​ផ្ទះជួល​ក្នុងភូមិ​អង្គ សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោរ ឆ្ពោះទៅ​កន្លែងកើតហេតុ ហើយ​បាន​សុំ​សន្តិសុខ ចូល​យក​ឯកសារ រួច​ក៏​លួច​ឡើងទៅ​កន្លែង​ទូរ​ដែក​ដាក់​លុយ យក​ដែក​មូល​មុខស្រួច​ឆ្កឹះ​សោរ​ប្រមូល​យកលុយ​អស់ ចំនួន១៤.៧២១.១០០រៀល(ជាង១៤លាន) និង(៦.០២៥ដុល្លារ)។

លុយ​ដែល​ជនសង្ស័យ​លួច​យកទៅ គឺ​ចាញ់ល្បែង​អស់ហើយ​នៅកាស៊ី​ណូ (ណាហ្គា)។ រីឯ​លុយ​ដែល​ជនសង្ស័យ​តែង​ប្រមូលប្រាក់​ពី​អតិថិជន ចំនួន៤.៤៥០.០០០រៀល ពុំបាន​បង្វិល​ចូលមក​ឲ្យ​ក្រុមហ៊ុន​នោះទេ ៕

IMG-20170119-WA0038 IMG-20170119-WA0039 IMG-20170119-WA0040

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya