ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គ្មាន​លុយ​ទិញ​ថ្នាំញៀន​​គំរាម​សម្លាប់​ប្អូនស្រី​បង្កើត​ ​

គ្មាន​លុយ​ទិញ​ថ្នាំញៀន​​គំរាម​សម្លាប់​ប្អូនស្រី​បង្កើត​ ​

ប៉ោយ ប៉ែត ៖​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​មនុស្ស​ឆោម​រោម​មើល​ជាច្រើន​នាក់ កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៣ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ គីឡូម៉ែត្រ​លេខ​៤ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បងប្រុស​ចិត្តសាហាវ​ជា​មនុស្ស​ញៀន​ថ្នាំ​ជាង​៩​ឆ្នាំ​ម្នាក់ ដាច់ចិត្ត​វាយដំ និង យក​កាំបិត​ប៉ុង​​តោ​គំរាម​អាក​ប្អូនស្រី​ខ្លួ​ង​ឯង តែ​សំណាងល្អ បានគេច​ខ្លួន​និង​ស្រែកហៅ​គេឯង​ជួយ ហើយ​ត្រូវបាន​នគរបាល​ក្រុង
​ចុះមក​អន្តរាគមន៍​ឃាត់ខ្លួន​តែម្តង ។
​ជន សង្ស័យ​មានឈ្មោះ មឿង ចំ​រ៉ុង អាយុ​៣០​ឆ្នាំ មាន​លំនៅឋាន​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ខេត្តបាត់ដំបង ។  បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ឃាត់​យកទៅ​អធិការ​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya