ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » សាកសព​បុរស​ម្នាក់ ប្រទះឃើញ​ហើម​ស្អុយ អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ​ខាងក្រោយ​សណ្ឋាគារ កាំបូឌីយ៉ាណា

សាកសព​បុរស​ម្នាក់ ប្រទះឃើញ​ហើម​ស្អុយ អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ​ខាងក្រោយ​សណ្ឋាគារ កាំបូឌីយ៉ាណា

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦និង៣០នាទី​ព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ នៅ​ចំ​ណុ​ច្រាំងទន្លេ​ក្រោយ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ភូមិ២សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន​ពី​ប្រពន្ធ​របស់​សព​ឈ្មោះ ឱក កក់ អាយុ៤២ឆ្នាំ​មុខរបរ​លក់ដូរ ទីលំនៅ ផ្ទះជួល សង្កាត់ បឹងកក់១ ខណ្ឌទួលគោក បានមក​បំភ្លឺ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុ នៅវេលា​ម៉ោង១០និង១០នាទី បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​ឈ្មោះ ចិន កេ អាយុ ៥២ឆ្នាំ មុខរបរ រត់​រឺ​ម៉ក​ម៉ូតូ បាន​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី១៧ មករា ២០១៧ វេលា​ម៉ោង​ប្រហែល២រសៀល ប្តី​របស់គាត់​បាន​សុំ​លុយ​គាត់ ដើម្បី​យកទៅ​ទិញ​រឺ​ម៉ក​ថ្មី តែ​គាត់​ជា​ប្រពន្ធ​មិន​ឲ្យ​នោះទេ ព្រោះ​គ្មាន​លុយ ។

បន្ទាប់ពី​ប្តី​របស់គាត់​សុំ​លុយ​មិនបាន ហើយក៏​ស្លៀក​ខោអាវ​ហើយ​ចេញទៅ​ក្រៅ​បាត់ទៅ ដោយ​មិន​ប្រាប់ថា​ទៅណា​នោះទេ ។ ស្រាប់តែ​បាត់​ខ្លួន​អស់​រយះពេល២ថ្ងៃ​ក្រោយមក នៅ​ថ្ងៃទី១៩ មករា ២០១៧ គាត់​បានទទួល​ដំណឹង​ថា​មាន​សព​អណ្តែត​ទឹក​នៅក្រោយ​សណ្ឋាគារ​កាំបូឌី​យ៉ាណា គាត់​ក៏បាន​មក​មើល ហើយ​ស្គាល់​ច្បាស់​ថា​សព​នេះ​ពិតជា​ប្តី​របស់គាត់​ពិតប្រាកដ​មែន ៕

dara-2-1 dara-2-2 dara-2-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya