ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ថៃ នរៈ​ពិ​ទូ ត្រូវ​ឃុំខ្លួន ខណៈ​ភរិយា​ត្រូវ​បញ្ជូនទៅ​មណ្ឌល​កែប្រែ

ថៃ នរៈ​ពិ​ទូ ត្រូវ​ឃុំខ្លួន ខណៈ​ភរិយា​ត្រូវ​បញ្ជូនទៅ​មណ្ឌល​កែប្រែ

ខេត្តបាត់ដំបង៖ ដំណឹង​ចុងក្រោយ ពី​មន្ត្រី​សាលាដំបូង​ខេត្តបាត់ដំបង​បាន​ទម្លាយ​ថា ករណី​ចុះបង្ក្រាប​គ្រឿងញៀន​ចាប់បាន​អ​តី​តារា​សម្តែង ថៃ នរៈ​ពិ​ទូ នោះ​ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីការ​ឲ្យ​ឃុំខ្លួន​តារា​សម្តែង​រូបនេះ​ហើយ ។ ប៉ុន្តែ​ភរិយា​របស់លោក និង​នារី​ម្នាក់​ផ្សេងទៀត​មិន​ត្រូវបាន​ឃុំខ្លួន​ទេ ត្រូវបញ្ជូន​ទៅកាន់​មណ្ឌល​កែប្រែ និង​បន្សាប​គ្រឿងញៀន។

អតីត​តារា​សម្តែង និង​ជា​អតីត​ហ្វ្រេ​ស៊ី​លេខ១ ថៃ នរៈ​ពិ​ទូ បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាថ្មី ក្រោយពី​តារា​រូបនេះ​និង​បក្សពួក​ជាច្រើន​នាក់​ត្រូវបាន​មន្ត្រី​សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាប់ខ្លួន ព្រោះតែ​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំញៀន ។ ក្រៅពី​លោក ក៏មាន​ភរិយា និង​បក្ខពួក​មួយចំនួនទៀត​ផងដែរ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន។

ប្រភពពី​មន្ត្រី​សាលាដំបូង​ខេត្តបាត់ដំបង​បាន​លើកឡើងថា អតីត​តារា​សម្តែង និង​បក្ខពួក៣នាក់​ផ្សេងទៀត ត្រូវបាន​មន្ត្រី​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្រោម​បទ​ចោទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន និង​បើក​ស្រាវជ្រាវ​សើ​ប​អង្កេត​បន្ត មុនពេល​បើកសវនាកា​រ​កាត់ក្តី​នៅ​ថ្ងៃក្រោយ។

ប្រភព​ដដែល​លើកឡើង​ដែរ​ថា ភរិយា​របស់​តារា​សម្តែង​ថៃ​រនៈ ពិ​ទូ គឺ​អ្នកនាង​អោក​រត​នះ​ប៉ុ​ណ្ណិ​កា​ភេទ​ស្រី​អាយុ២៧ឆ្នាំ​និង​ឈ្មោះ​ហ៊ុន​ម៉ា​ណេ​ភេទ​ស្រី​អាយុ២៧ឆ្នាំ​ត្រូវ​បានសម្រេច​ឲ្យ​ធ្វើការ​បញ្ជូនទៅ​មណ្ឌល​កែប្រែ ព្រោះតែ​អ្នក​ទាំងពីរ​ត្រឹម​ពាក់ព័ន្ធ​លើ​ករណី​ប្រើប្រាស់​គ្រឿងញៀន។ ទោះជា​យ៉ាងណា ករណី​ចោទប្រកាន់​លើ​អតីត​តារា​សម្តែង ថៃ​នរៈ ពិ​ទូ និង​បក្ខពួក​នៅ​មិនទាន់​កំណត់​ថ្ងៃ​បើក​សាវ​នា​ការជំនុំជម្រះ​នៅ​ថ្ងៃ​ណា​នៅឡើយ ។

គួរ​បញ្ជាក់ដែរថា​អតីត​តារា​សម្តែង​ថៃ នរៈ​ពិ​ទូ និង​បក្ខពួក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅ​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​យីហោ​ដឺ​សោ​ន​ហ្វា​មី​លី (The Sound Family KTV)បន្ទាប់ពី​រកឃើញថា ពួកគេ​បាន​ផ្ត​ប្រើប្រាស់​រក្សាទុក​និង​ជួញដូរ​សារធាតុ​ញៀន ។

វត្ថុតាង​ដកហូត​បាន​រួមមាន​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន(KETAMINEខេ )ចំនួន៣ថង់ ទម្ងន់០,៨៨ក្រាម, ឧបករណ៍(ពុ​ម្ភ) សម្រាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន២, ថ្នាំ​អំពូល​Diazepamចំនួន២អំពូល, ថ្នាំ​គ្រាប់​ZEPAMចំនួន១៦បន្ទះ និង​សម្ភារ​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត៕

15977163_1784598378532747_1807573120765759162_n 16114277_1784598385199413_2193038319439256838_n 16142260_1784598388532746_6293971037248325142_n 16195133_1784598391866079_8351040207785026364_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya