ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ២នាក់ ករណី​គ្រឿងញៀន

ព្រះសីហនុ ៖ កាលពី​ថ្ងៃទី១៨ មករា បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន មួយកន្លែង​ស្ថិតនៅ​ក្រុម១១ ភូមិ៣ សង្កាត់២ ក្រុង/ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន២នាក់។

យោងតាម​របាយការណ៍​កម្លាំង​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី១៩ មករា នេះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី១. ឈ្មោះ ផែង សេរី​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុង​ក្រុម ៥៨ ភូមិ១ សង្កាត់​លេខ៤ ក្រុង/ខេត្ត​ព្រះសីហនុ មុខរបរ​អ្នករត់​ម៉ូតូ ដកហូត​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ១កញ្ចប់​តូច, ជញ្ជឹង​ថ្លឹង​ថ្នាំញៀន ១គ្រឿង​និង​ទូរស័ព្ទ ១គ្រឿង ។ទី២. ឈ្មោះ ស៊ឺន ធី​ង៉ុ​ក​ធី ភេទ​ស្រី អាយុ៣៧ឆ្នាំ ជនជាតិ​វៀត ណា​ម បច្ចុប្បន្ន​រស់នៅ​ក្រុម១១ ភូមិ៣ សង្កាត់២ ក្រុង/ខេត្ត​ព្រះសីហនុ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ២កញ្ចប់​តូច​និង​ទូរស័ព្ទ ៣គ្រឿង។

បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនល្មើស​ទាំង ២ ទៅកាន់​តុលាការ ៕

7028664598d3a38588fb740d756fa0d5 Hong-0493

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya