ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​តាំងខ្លួន​ជា​អាជ្ញាធរ ហើយ​បាន​អះអាង​និងរារាំង​ម្ចាស់​អំណោយ​មិន​ឲ្យ​យក​អំណោយ​ទៅ​ចែក​ផ្ដល់អោយក្មេងៗកំសត់

ស្ត្រី​ម្នាក់​តាំងខ្លួន​ជា​អាជ្ញាធរ ហើយ​បាន​អះអាង​និងរារាំង​ម្ចាស់​អំណោយ​មិន​ឲ្យ​យក​អំណោយ​ទៅ​ចែក​ផ្ដល់អោយក្មេងៗកំសត់

កំពង់ឆ្នាំង៖ រឿងក្មេង២នាក់​នេះ ឃើញ​ហើយ​គួរអោយ​អាណិត​ណាស់ បើតាម​ព័ត៌មាន​តាមរយៈ​ការមិន​ចិត្ត​ចូល​ឮថា មាន​ស្ត្រី​ម្នាក់​តាំងខ្លួន​ជា​អាជ្ញាធរ​ហើយ​បាន​អះអាង​និងរារាំង​ម្ចាស់​អំណោយ​មិនអោយ​យក​អំណោយ​ទៅ​ចែក​ផ្ដល់អោយក្មេងៗកំសត់​នោះទេ ព្រមទាំង​បាន​បកស្រាយ​ប្រាប់​ក្រុម​ម្ចាស់​អំណោយ​ដែល​យក​អំណោយ​ទៅ​ចែកជូនក្មេងៗនោះ ដោយ​សំដីខ្លាំងៗថាក្មេង​ទាំងពីរ​នោះ មាន​ដី​រាប់​ហាត់មានផ្ទះ​ក្បឿង​ប៉ុន​វិ​ហ៊ា​រលោកហើយ​ម៉ែឪ វា​អត់​ទាន់​ស្លាប់​ទេ ចេញចូល​រាល់ដងថែមទាំង​ខឹង​នឹង​ម្ចាស់​អា​ខោ​ន​ឈ្មោះ​ហូសាន់ ទៀតផង ដែល​បាន​បង្ហោះ​រូប​ក្មេង​នោះ​ហើយ​ចោទ​ម្ចាស់​អា​ខោ​ន​នោះ​ថា បង្ហោះ​ក្នុង​គោលបំណង​បាន​ផលចែក​គ្នា (សង្ស័យ​តែ​លោក​លីហូ​សាន់ ទេ​មើលទៅ)និង​ចោទ​ក្មេង​នោះ​ថា ជា​ក្រុមគ្រួសារ​បក្សប្រឆាំង​ទៀតផង។
ការអះអាង​និង​បកស្រាយ​បែបនេះ​គឺ​មិន​សមជា​មនុស្ស​ចាស់ទំ​ទេរ​និង​ថែមទាំង​មិនមាន​គុណធម៌និង​ព្រហ្មវិហា​ធម៌​ក្នុង​ខ្លួន​ទាល់តែសោះបើ​ប៉ះចំ​លើ​កូន​របស់ខ្លួន​ដែល​ជួប​បញ្ហា​បែបនេះ​សួរថា តើ​គួរ​គិត​យ៉ាងម៉េច​ដែរ? ចុះបើ​ម្ចាស់​អំណោយ​គេ​យកទៅ​ចែក​ផ្ដល់អោយ​ហើយ​ជួយ​ទទួលយក​ទុក​និង​ការពារ​អោយ​ផង​ទៅប្រសិនបើ​សល់​ឬ​បាន​អំណោយ​ច្រើន​នោះ​យកទៅ​ចែក​ឧបត្ថម្ភ​អោយ​អ្នក​ដែល​គ្នា​ខ្វះខាត​ផ្សេងទៀត ក្នុងភូមិ​គ្រាន់​បាន​បុណ្យ​ដល់​អ្នក​ដែលជា​ម្ចាស់​អំណោយ​ផង?។ មិនតែប៉ុណ្ណោះ​មាន​អ្នកខ្លះ​ចូលមក​ថា ក្មេងៗនេះ​មាន​គេ​រៀបចំ​អោយធ្វើជា​យំនិង​អោយធ្វើ​ពលកម្ម​ទៀត។ គិត​ទៅ​យ៉ាប់​មែន​មនុស្ស​អត់​ចេះ​គិត។
តាមពិតក្មេងៗទាំង២នាក់​បងប្អូន​នោះ​រស់នៅ​ភូម​ទឹក​ចេញឃុំ​ជើង​គ្រៀវស្រុ​រលាប្អៀរខេត្តកំពង់ឆ្នាំង។សព្វ​ថ្ងៃជា​ក្មេង​កំព្រា​ដោយ​ឪពុក​ចុះចោល​ទៅ​មាន​ប្រពន្ធ​ទៀត​សព្វថ្ងៃ​បាន​ស្លាប់​ហើយ។ចំណែក​ម្ដាយ​ទៅធ្វើ​ការ​នៅ​ស្រុក​ថែ​មាន​ប្ដី​ថ្មី​ទៀត និង​បាន​បាត់​ដំណឹង​មិនឃើញ​មក​ផ្ទះ​រយៈពេល២ឆ្នាំ​ហើយ។
សព្វថ្ងៃ​ក្មេង​ទាំង២នាក់​រស់នៅ​ជាមួយ​ជីដូន​ចាស់​អាយុ​ជាង៨០ឆ្នាំ​ហើយដោយ​ប្រកប​របប​ដើរ​កាប់​កូន​ភ្ងាស​អោយ​ជីដូន​ធ្វើ​អំបោស​លក់​ក្នុង​អំបោស១លក់​ត​លៃ៥០០រៀល​ទៅ១០០០រៀល​ក្នុង​មួយថ្ងៃ​ធ្វើបាន​អំបោស៣ទៅ៥ប៉ុណ្ណោះ។ មានពេលខ្លះ​ក្មេង​ទាំង២អត់​ម្ហូប​ហូបហូបបាយ​និង​អំបិល​ក៏មាន។
តែបើ​ទោះយ៉ាងណា​ពេលនេះ​ដោយបាន​ទទួល​ព័ត៌មាន​តាមរយៈ​ការ​បង្ហោះ​ព័ត៌មាន​ខាង​តំណាងរាស្ត្រ​មាន​លោកជំទាវ កែច័ន្ទ​មុន្នីលោកជំទាវ​ប៉ាល់យឿន អភិបាលរង​ខេត្ត​និង​លោក​ថោងចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាន​យក​អំណោយ​មាន​គ្រឿងឧបភោគបរិភោគសំភារៈ​និង​ថវិកា​មួយចំនួន​ទៅ​ចែកជូនក្មេងៗទាំង២នាក់​នោះ​ព្រមទាំង​សប្បុរសជន​នានា ព្រមទាំង​ព្រះសង្ឃ​ក៏បាន​យក​អំណោយ​ទៅ​ចែកជូន​ក្មេង​ទាំង២នោះ​ផងដែរ៕16114121_363337647376576_1780652464656640663_n 16142394_363337797376561_8750412538031464995_n 16142549_363337844043223_876681087150445723_n 16142602_363337560709918_4998088206111942902_n 16142923_363337724043235_172474333094752076_n 16174738_363337927376548_8041785148221267809_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya