ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​មាន​សតិ​មិន​គ្រប់​ឡើង​ចង.កលើ​ដើម​អំពិល ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​សង្គ្រោះ​ទាន់

ស្ត្រី​មាន​សតិ​មិន​គ្រប់​ឡើង​ចង.កលើ​ដើម​អំពិល ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​សង្គ្រោះ​ទាន់

ភ្នំពេញ៖ ស្ត្រី​មាន​សតិ​មិន​គ្រប់ ដែល​គេ​មិន​ស្គាល់ឈ្មោះ​ម្នាក់ អាយុ​ជាង៣០ឆ្នាំ បាន​ឡើងលើ​ដើម​អំពិល​ប៉ុនប៉ង​ចង.ក សម្លាប់ខ្លួន តែ​មិនបាន​សម្រេច ដោយសារ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ជួយ​ទាន់​ឡើងទៅ​សង្គ្រោះ​មកដល់​ដី​រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាម។

ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង៤និង៣០នាទី​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅក្បែរ​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​បណ្តោយ​ផ្លូវ​លេខ៩០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។

ស្ត្រី​រូបនេះ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​ដឹងថា នាង​មាន​អាយុ​ជាង៣០ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម សក់វែង បាន​ដើរមក​កន្លែងកើតហេតុ​ខាងលើ ចុះឡើងៗពីរ​បី​ត្រឡប់​ក៏​រត់ឡើង​ដើម​អំពិល​មួយ​ដើម​ជិត​មន្ទីរពេទ្យ​គន្ធបុប្ផា​រួច​យក​ខ្សែ​ចង.ក ហើយ​ត្រូវបាន​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ឃើញ​ទាន់​ក៏​ឡើងទៅ​សង្គ្រោះ​ទាញ់យក​ចំណង​ចេញ និង​លើក​ជនរងគ្រោះ​ពីលើ​ដើមឈើ​មកដល់​ដី​រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែតភ្លាមៗ ខណៈដែល​ស្ត្រី​រូបនេះ​សន្លប់​លែង​ដឹងខ្លួន​នោះ។

បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​ត្រូវបាន​គ្រូពេទ្យ​កាល់ម៉ែត​ធ្វើការ​សង្គ្រោះ​នៅឡើយ ខណៈដែល​ស្ត្រី​រូបនេះ​សន្លប់​មិនដឹង​ខ្លួន ហើយ​មិនឃើញ​សាច់ញាតិ​មកជួយ​ថែរក្សា​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ៕

15976972_1815727712034719_2234763516308416274_n 16114720_1815727698701387_3441518147115128138_n 16143374_1815727682034722_4058995015407224181_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya