ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ខ្លាំង​ជាប់​ខ្នោះ ខ្សោយ​ចូល​ពេទ្យ ករណី​ដេញ​កាប់​គ្នា

ខ្លាំង​ជាប់​ខ្នោះ ខ្សោយ​ចូល​ពេទ្យ ករណី​ដេញ​កាប់​គ្នា

(ព្រះសីហនុ)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ មាស គឹម​សាន ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​ជាងចម្លាក់ មាន​ទីលំនៅ​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ។

ជនសង្ស័យ​ចំនួន៥នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​កណ្តាល ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ឃាត់ខ្លួន ក្រោយ​បង្ករឿង​កាប់​គ្នា​យ៉ាង​ព្រៃផ្សៃ នៅ​ចំណុច​វិមានឯករាជ្យ ស្ថិត​ក្នុងភូមិ៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​ម្នាក់​រងរបួស​កដៃ​ទាំងសងខាង (ជិត​ដាច់) និង​ត្រូវ​ក្បាល៣កាំបិត ដែល​ករណីនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១។

លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តទៀតថា ដោយមាន​ការស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ កម្លាំង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​របស់លោក សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៥នាក់៖ ១. ឈ្មោះ កុយ ដា​រ៉ា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។ ២. ឈ្មោះ អ៊ុង ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ១៧ឆ្នាំ មាន​ទីលំនៅ​ភូមិ២ សង្កាត់​លេខ១ ក្រុងព្រះសីហនុ។ ៣. ឈ្មោះ លី ជា​សាង ភេទ​ប្រុស អាយុ១៧ឆ្នាំ មាន​ទីលំនៅ ភូមិ១ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។ ៤. ឈ្មោះ គឹម វិសាល ភេទ​ប្រុស អាយុ១៦ឆ្នាំ មាន​ទីលំនៅ​ភូមិ១ សង្កាត់​លេខ១ ក្រុងព្រះសីហនុ។ ៥. ឈ្មោះ ទេព វាសនា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេរ មាន​ទីលំនៅ​សង្កាត់១ ក្រុងព្រះសីហនុ។ វត្ថុតាង​ដែល​ដកហូត​បាន រួមមាន ម៉ូតូ​ម៉ាក​ស៊ូ​ស៊ុ​គី​និ​ច ២គ្រឿង, ម៉ូតូ​ម៉ាក​ស្កុប​ពី ១គ្រឿង, ម៉ូតូ​ម៉ាក​ស៊ូ​ស៊ុ​គី​លែ​ត ១គ្រឿង, ដាវ១ដើម។

ជនសង្ស័យ​ទាំង៥នាក់ បាន​សារភាពថា ពួកគេ​មាន​ជម្លោះ​ជាមួយ​ភាគី​ខាង​រងគ្រោះ តាំងពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ មូលហេតុ​ដោយសារ​ភាគី​រងគ្រោះ បាន​កាប់​មិត្តភក្តិ​របស់​ពួកគេ​មុន គឺ​ឈ្មោះ លី ជា​សាង នៅ​ចំណុច​បុរី​គុជ​អាស៊ី ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពេលនោះ​ពួកគេ​មាន​គ្នា៩នាក់ បាននាំគ្នា​ដេញ​កាប់​ទៅលើ​ភាគី​ខាង​រងគ្រោះ តែ​ភាគី​ខាង​រងគ្រោះ​រត់គេចខ្លួន​ទាន់ ហើយ​ពួកគេ​បានតែ​កាប់​ម៉ូតូ​របស់​ភាគី​ខាង​រងគ្រោះ​តែប៉ុណ្ណោះ។

រហូតដល់​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ពួកគេ​បានឃើញ​ភាគី​ខាង​រងគ្រោះ នៅ​វិមានឯករាជ្យ ជិះ​ម៉ូតូ១គ្រឿង ម៉ាក​ស៊ូ​យ​ស៊ូ​គី​លែ​ត មាន​គ្នា៣នាក់ ពេលនោះ​ពួ​គេ​មាន​គ្នា៩នាក់ ដោយមាន​ដាវ២ដើម ខណៈនោះ​ជនសង្ស័យ​ឈ្មោះ កុយ និង ឈ្មោះ ឈិ​ត ស្ទុះ​ទៅ​កាប់​ជនរងគ្រោះ​តែម្តង។ តែ​កាប់​បានតែ​ម្នាក់​ដែល​ជិះ​ពីក្រោយ ឈ្មោះ មាស គឹម​សាន តែប៉ុណ្ណោះ ចំណែកឯ​អ្នកបើក​ម៉ូតូ និង​អ្នកជិះ​កណ្តាល​រត់គេចខ្លួន​ទាន់។

ជាមួយគ្នានេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បន្ត​បង្ក្រាប និង​ចាប់ខ្លួន​ជន​គ្រឿងញៀន​ចំនួន៤នាក់ ព្រមទាំង​ដកហូត​ថ្នាំញៀន និង​សម្ភារ​ជាច្រើន​ផ្សេងទៀត។

ករណី​ទី១- រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន កម្លាំង​នគរបាល​ចាប់ខ្លួន២នាក់ នៅ​យប់​ថ្ងៃទី១៧ ខែមករា ស្ថិតនៅ​ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ដោយ​ជនសង្ស័យ​ទី១ ឈ្មោះ វួ​ន ធា​រិ​ទ្វិ ភេទ​ប្រុស អាយុ៣៣ឆ្នាំ និង​ជនសង្ស័យ​ទី២ឈ្មោះ ឆេង សូរិយា ភេទ​ប្រុស អាយុ២៥ឆ្នាំ។

ក្រោយ​ការចាប់​ខ្លូន​កម្លាំង​នគរបាល បាន​ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស១កញ្ចប់ , ទូរស័ព្ទដៃ១គ្រឿង និង​ម៉ូតូ១គ្រឿង ។

ករណី​ទី២- ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន កម្លាំង​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី១៨ ខែមករា ស្ថិត នៅ​ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដោយ​ជនសង្ស័យ​ឈ្មោះ វិ​ន ឆាន​ឌី ភេទ​ប្រុស អាយុ ៣៨ឆ្នាំ ។

កម្លាំង​នគរបាល​បាន​ដកហូត​បាន​វត្ថុតាង​មាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន១ កញ្ចប់​តូច ទម្ងន់០.២៧ក្រាម, កញ្ឆា​ក្រៀម ១ថង់ ទម្ងន់ ៦៧៤ក្រាម, ទូរស័ព្ទដៃ១គ្រឿង , ម៉ូតូ​សណ្តោង​រឺ​ម៉ក១គ្រឿង ។

ករណី​ទី៣- ករណី​ចែកចាយ​គ្រឿងញៀន កម្លាំង​នគរបាល​ចាប់ខ្លួន​ម្នាក់ នៅ​ក្រុមទី៤៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ មៀ​ច ចំរើន ភេទ​ប្រុស អាយុ ៣៧ឆ្នាំ ។

ដកហូត​បាន​វត្ថុតាង​មានដូចជា ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ១៩កញ្ចប់​តូច, កញ្ឆា​ក្រៀម ១កញ្ចប់ , ទូរស័ព្ទដៃ២គ្រឿង ,ម៉ូតូ១គ្រឿង និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន៕

fn-2017-01-18-21-04-29-0 fn-2017-01-18-21-04-38-0 fn-2017-01-18-21-04-39-2 fn-2017-01-18-21-04-39-3 fn-2017-01-18-21-07-55-0 fn-2017-01-18-21-08-18-0 fn-2017-01-18-21-09-13-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya