ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ស្លាប់ និង​របួស ជិត​២០០​នាក់ ​

គ្រោះថ្នាក់​ចរាចរ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ស្លាប់ និង​របួស ជិត​២០០​នាក់ ​

ភ្នំពេញ​៖  នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៣​ថា រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២៤​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​១៦៩ នាក់ ។ ក្នុង ចំណោម​អ្នករងគ្រោះ​ទាំងអស់ គឺមាន​អ្នក​ថ្មើរជើង ៩​នាក់ និង​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព ៧៥​នាក់ ។​
​តាម​របាយការណ៍​ដដែល បន្ត​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ៨៧​គ្រឿង រថយន្ត​ធុន​ស្រាល ១៣​គ្រឿង រថយន្ត​ធុន​ធ្ងន់ ២​គ្រឿង និង​យាន​ផ្សេងៗ ៦​គ្រឿង​ទៀត ។​
​បើតាម​នាយកដ្ឋាន​សណ្តា​ប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​កើតឡើងដោយ​ល្បឿន​លឿន​មាន ២៣​លើក  ស្រវឹង ១៤​លើក  មិន​ប្រកាន់​ស្តាំ ៧​លើក  បើកបរ​ប្រជែង​គ្រោះថ្នាក់ ៧​លើក  បត់​ឆ្វេង ស្តាំ មិន​ប្រុងប្រយ័ត្ន ៦​លើក មិន​គោរព​សិទ្ធិ​អាទិភាព ៣​លើក  កត្តា​យានយន្ត ៣​លើក មិន​គោរព​សញ្ញា
​ចរាចរ ១​លើក និង​កត្តា​ផ្សេង​១​លើក​។​
​ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​ស្លាប់​ច្រើនជាងគេ​រួមមាន កំពង់ចាម ៨​លើក ស្លាប់ ៤​នាក់  កំពត ៨​លើក ស្លាប់ ៣ នាក់ កណ្តាល ៧​លើក ស្លាប់ ៥​នាក់  តាកែវ ៧​លើក ស្លាប់ ២​នាក់  កំពង់ឆ្នាំង ៥​លើក ស្លាប់ ៣​នាក់  និង ខេត្ត កំពង់ស្ពឺ ៤​លើក ស្លាប់ ២​នាក់​។​
​អត្រា​អ្នកស្លាប់​ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មានការ​ថយចុះ​២​នាក់ បើ​ប្រៀបធៀប​នឹង​អំឡុង​ល​ពេល​បុណ្យ​ភ្ជុំ បិណ្ឌ​កាលពី​ឆ្នាំមុន ពោលគឺ ២៤​នាក់ លើ​២៦​នាក់ ប៉ុន្តែ​អ្នករងរបួស​បាន​កើនឡើង​៣០​នាក់ កើន​ពី ១៣៩ នាក់ កាលពី​ឆ្នាំទៅ រហូតដល់​១៦៩​នាក់​នៅ​ឆ្នាំ​២០១៣​នេះ​។​
​បើតាម​គណៈកម្មការ​ជាតិ​ចរាចរណ៍​ផ្លូវគោក ក្នុង​រយៈពេល ៨​ខែ​ដើមឆ្នាំ ២០១៣  គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​ជាង ២.៩០០​ករណី បណ្តាលឱ្យ​មនុស្ស​ជាង ១.៣០០​នាក់ បាន​ស្លាប់ ហើយ​មនុស្ស ជាង ៤​ពាន់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya